តើកីឡាកណាឈ្នះ UCL និង EURO ក្នុងរដូវកាលតែមួយ?

Apr 26, 2024 - 15:16
 33
ចែករំលែកទៅកាន់

រហូតមកដល់ពេលនេះមានកីឡាករ១០រូបហើយដែលបានឈ្នះពានរង្វាន់ UEFA European Championship និងពានរង្វាន់ UEFA Champions League នៅរដូវក្តៅដូចគ្នា។ នេះបើយោងតាមកំណត់ត្រារបស់ UEFA.COM

កីឡាករដែលមានសំណាងទាំង១០រូបនោះត្រូវបានបែងចែកជា៥ដំណាក់កាលរួមមាន៖

១-ឆ្នាំ ១៩៦៤ កីឡាករ Luis Suarez ឈ្នះពានឆេមពានលីកនៅជាមួយ Inter  និងពាន EURO សម្រាប់ជម្រើសជាតិអេស្ប៉ាញ។

២-ឆ្នាំ ១៩៨៨ កីឡាករ Hans van Breukelen, Ronald Koeman, Berry van Aerle, Gerald Vanenburg ឈ្នះពានឆេមពានលីកនៅជាមួយ PSV និងពានយូរ៉ូសម្រាប់ជម្រើសជាតិហូឡង់។

៣-ឆ្នាំ ២០១២ កីឡាករ Fernando Torres,Juan Mata  ឈ្នះពានឆេមពានលីកនៅជាមួយ Chelseaនិងពានយូរ៉ូសម្រាប់ជម្រើសជាតិអេស្ប៉ាញ។

៤-ឆ្នាំ២០១៦ កីឡាករ Cristiano Ronaldo ,Pepe ឈ្នះពានឆេមពានលីកនៅជាមួយ Real Madrid និងពាន EURO សម្រាប់ជម្រើសជាតិព័រទុយហ្គាល់។

៥-ឆ្នាំ២០២០ កីឡាករ Jorginho  ឈ្នះពានឆេមពានលីកនៅជាមួយ Chelsea និងពានយូរ៉ូសម្រាប់ជម្រើសជាតិអ៊ីតាលី។ តើ​កីឡាករណាដែលមានសំណាងបានចូលទៅក្នុងបញ្ជីនេះ​​បន្ថែម​ទៀត​បន្ទាប់ពីបញ្ចប់ការប្រកួត Champions League និង  UEFA EURO ២០២៤?៕