អតីតកីទ្បាករ Liverpool មួយរូបសារភាពថាបានញៀនថ្នាំ

Apr 10, 2024 - 18:03
 304
ចែករំលែកទៅកាន់

អតីតខ្សែបម្រើជម្រើសជាតិអង់គ្លេស និង Liverpool លោក Danny Murphy  បានញៀនកូកាអ៊ីន បន្ទាប់ពីចប់អាជីពបាល់ទាត់។ Murphy ធ្លាប់លេងឱ្យក្រុម Crewe Alexandra, Liverpool, Charlton Athletic, Tottenham, Fulham និង Blackburn Rovers មុនពេលចូលនិវត្តន៍ក្នុងឆ្នាំ ២០១៣។  ចាប់តាំងពីពេលនោះមក លោកបានផ្លាស់ទៅធ្វើជាគ្រូបង្ហាត់បង្រៀន និងធ្វើការ​ជាអ្នកវិភាគឱ្យ BBC Sport ក៏ដូចជា Talksport ផងដែរ។

Murphy ដែលមានវ័យ ៤៧ ឆ្នាំបានប្រាប់ Ben Heath Podcast ថា៖ «នៅពេលអ្នកលេងបាល់ទាត់ សារធាតុ Adrenaline និង Dopamine អ្វីៗទាំងអស់នេះធ្វើឱ្យអ្នកមានការគិតទៅមុខ និងស្វាហាប់។ ដំបូងអ្នកគ្រប់គ្រងវា អ្នកអាចធ្វើវាម្តងក្នុងមួយសប្តាហ៍ពីរដងក្នុងមួយសប្តាហ៍ ហើយឈានដល់ ៣ ដងក្នុង ១ សប្តាហ៍។» Danny Murphy បានឱ្យដឹងទៀតថា៖ «ក្រោយមកលោកទទួលបានការលើកទឹកចិត្ត និង​ព្យាបាល​វាដោយជោគជ័យ»៕

ប្រភព៖ BBC