មក​ស្គាល់​កីឡាករ​បាល់ទាត់​អាស៊ាន​ ២រូប ដែល​បាន​លេង​នៅ​ក្របខ័ណ្ឌ​ UEFA

Apr 23, 2023 - 21:33
 68
ចែករំលែកទៅកាន់

នៅ​ក្នុង​ក្របខ័ណ្ឌ​ UEFA គេ​កម្រ​ឃើញ​កីឡាករ​មក​ពី​ប្រទេស​អាស៊ីអាគ្នេយ៍​​មាន​ឱកាស​ទៅ​លេង​ណាស់។ យ៉ាងណាមិញ បើ​តាម​ការ​ចងក្រង​របស់ UEFA គេ​អាច​ស្គាល់​បាន​យ៉ាង​តិច កីឡាករ​អាស៊ាន​ ២រូប ដែល​មាន​ឱកាស​បាន​ទៅ​លេង​នៅ​ការ​ប្រកួត​នៅ​ក្នុង​ក្របខ័ណ្ឌ UEFA។

កីឡាករ​ទាំង​ពីរ​នោះ​មាន មួយ​មក​ពី​ឥណ្ឌូណេស៊ី និង​មួយ​ទៀត​មក​ពី​ប្រទេស​សិង្ហបុរី។

កីឡាករ​មក​ពី​ឥណ្ឌូណេស៊ី​គឺ លោក Kurniawan Dwi Yulianto។ លោក​មាន​ឱកាស​ទៅ​លេង​នៅ​ក្លឹប​ស្វីស​ FC Luzern ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ កាល​ពី​ឆ្នាំ១៩៩៤ និង​ឆ្នាំ១៩៩៥។ អំឡុង​ពេល​នោះ​ដែរ​ លោក​បាន​បង្ហាញ​ខ្លួន​បាន​ម្ដង​នៅ​ក្នុង​ព្រឹត្តិការណ៍ UEFA Intertoto Cup ដែល​ជា​ក្របខ័ណ្ឌ​កម្រិត​ទី៣ របស់ UEFA កាល​ពី​សម័យ​នោះ (ក្រោយ​មក​រំសាយ​ចោល​នៅ​ឆ្នាំ២០០៨)។

ចំណែក​ឯ​កីឡាករ​មក​ពី​ សិង្ហបុរី​វិញ​គឺ លោក Fandi Ahmad។ លោក​មាន​ឱកាស​ទៅ​លេង​នៅ​ក្លឹប​ហុល្លង់ Groningen កាល​ពី​ឆ្នាំ១៩៨៣ ដល់​ឆ្នាំ១៩៨៥។ លោក​បង្ហាញ​ខ្លួន ២ដង​នៅ​ព្រឹត្តិការណ៍ UEFA Cup ដែល​ជា​ព្រឹត្តិការណ៍ UEFA Europa League បច្ចុប្បន្ន​នេះ៕

កែសម្រួលអត្ថបទ៖ Hong