តើកីឡាករូបណាមានតម្លៃផ្ទេរសរុបខ្ពស់ជាងគេបំផុត?

May 18, 2024 - 18:19
May 18, 2024 - 18:24
 5
ចែករំលែកទៅកាន់

យោងតាមការចេញផ្សាយរបស់ Givemesport.com កាលពីថ្ងៃសុក្រទី ១៧ ឧសភា ២០២៤ បានឱ្យដឹងថា ខ្សែប្រយុទ្ធ Neymar មានតម្លៃខ្លួនផ្ទេរសរុបថ្លៃជាងគេបំផុតក្នុងចំណោមកីឡាករល្បីៗលើពិភពលោក។ ប្រភពដែដែលបានអោយដឹងទៀតថា តម្លៃផ្ទេរទាំងបីលើករបស់ខ្សែប្រយុទ្ធ ប្រេស៊ីលមានតម្លៃរហូតទៅដល់ជាង៤៣២លានដុល្លារឈរកំពូលតារាង។

ផ្ទេរលើកទី១ កាលពីឆ្នាំ២០១៣ Neymar ពីក្លឹបបាល់ទាត់ប្រេស៊ីល Santos ទៅ Barcelona ក្នុងតម្លៃជាង៩៨លានដុល្លារ។ លើកទី២ឆ្នាំ ២០១៧ ផ្ទេរពីក្លឹប Barcelona ទៅ Paris SG បានតម្លៃខ្លួន២៤០លានដុល្លារនិងលើកទី៣ ផ្ទេរពីក្លឹប Paris SG ទៅក្លឹបបាល់ទាត់អារ៉ាប់ប៊ីសាអ៊ូឌីតAl-Hilalក្នុងតម្លៃជាង៩៧លានដុល្លារក្នុងឆ្នាំ ២០២៣។ ទោះបីជាកីឡាកររូបនេះទើបតែផ្លាស់ទ្រនំបាន៣ដងប៉ុណ្ណោះតែវាមានតម្លៃផ្ទេរសរុបថ្លៃជាងគេបង្អស់ក្នុងចំណោមកីឡាករល្បីៗលំដាប់ពិភពលោក។

ចំណែកឯចំណាត់ថ្នាក់លេខ២បានទៅលើកីឡាករ Lukaku ផ្ទេរ៨ដង(ខ្ចីជើង៣ដង)មានទឹកប្រាក់សរុបចំនួនជាង៣៦៦លានដុល្លារនាំមុខកីឡាករខ្សែប្រយុទ្ធ Ronaldo ផ្ទេរ៤ដងមានតម្លៃផ្ទេរសរុប ២៧៣លានដុល្លារ។ការចាកចេញចុងក្រោយរបស់ Ronaldo គ្មានតម្លៃខ្លួន៕