តើក្លិបណាចំណាយប្រាក់ខែកីឡាករខ្ពស់ជាងគេសម្រាប់២០២៣-២៤?

Apr 10, 2024 - 21:43
 368
ចែករំលែកទៅកាន់

យោងតាមការចេញផ្សាយរបស់គេហទំព័រPlanetfootball.comកាលពីថ្ងៃទី៨ មេសា ២០២៤ បានឱ្យដឹងថា ក្លិបបាល់ទាត់បារាំង Paris Saint Germain គឺជាក្លឹបដែលបានចំណាយប្រាក់ឈ្នួលកីឡាករខ្ពស់ជាងគេបំផុតសម្រាប់រដូវកាល២០២៣-២៤ បើទោះជាការចំណាយនេះទាបជាងឆ្នាំមុនក៏ដោយ។

វិក័យប័ត្រប្រាក់ឈ្នួលប្រចាំឆ្នាំរបស់ PSG ត្រូវបានកាត់បន្ថយនៅរដូវក្តៅបន្ទាប់ពីការចាកចេញរបស់កីឡាករដែលមានកេរ្តិ៍ឈ្មោះមួយចំនួនដូចជា Lionel Messi, Sergio Ramos និង Neymar ប៉ុន្តែពួកគេនៅតែបង់ប្រាក់ច្រើនជាងក្លឹបផ្សេងទៀតនៅក្នុងលីកធំៗនៅអឺរ៉ុប។

ខាងក្រោមនេះគឺជាតារាងប្រាក់ឈ្នួលខ្ពស់របស់ក្លឹបទាំង១០ សម្រាប់ឆ្នាំ២០២៣-២៤

១- PSG ចំណាយអស់ជាង ៣១៥ លានដុល្លារ។

២- Real Madrtid ចំណាយអស់ជាង ៣០៦លានដុល្លារ។

៣- Bayern ចំណាយអស់ជាង ២៧៧ លានដុល្លារ។

៤- Manchester United ចំណាយអស់ជាង ២៦១ លានដុល្លារ។

៥- Manchester City ចំណាយអស់ជាង ២៥៥ លានដុល្លារ។

៦- Barcelona ចំណាយអស់ជាង ២២៨ លានដុល្លារ។

៧- Arsenal ចំណាយអស់ជាង ២១០ លានដុល្លារ។

៨-Chelsea ចំណាយអស់ជាង ១៩៧ លានដុល្លារ។

៩- Atletico Madrtid ចំណាយអស់ជាង ១៨៥ លានដុល្លារ។

១០- Liverpool ចំណាយអស់ជាង ១៧៣ លានដុល្លារ។