៤ ក្រុមកំពុងតែដណ្តើមគ្នាយ៉ាងស្វះស្វែងក្នុងតំណែង​ Top ៤

Apr 2, 2024 - 22:45
 17
ចែករំលែកទៅកាន់

ការប្រកួតប្រជែងកៅអី Top ៤ នៃក្របខណ្ឌលីគកំពូលកម្ពុជា Cambodia Premier League រដូវកាល ២០២៣-២៤  កាន់តែក្ដៅគគុកហើយ បន្ទាប់ពី Tiffy Army FC ឈ្នះ អាយអេសអាយ ចាញ់

ជាការពិតណាស់! នៅក្នុងជំនួបសប្តាហ៍ទី ២៥ នៃក្របខណ្ឌលីគកំពូលកម្ពុជា  Cambodia Premier League រដូវកាល ២០២៣-២៤  ក្រុម Tiffy Army FC បានទទួលជ័យជម្នះទៅលើក្រុមវិសាខា នៅក្នុងដី ដោយបញ្ចប់លទ្ធផល - ខណៈដែលក្រុមអាយអេសអាយ ដង្កោសែនជ័យ បានបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ដោយបញ្ចប់លទ្ធផល ៤-២ ស្របពេលក្រុមម្ចាស់ផ្ទះបឹងកេត ក៏បានទទួលជ័យជម្នះលើក្រុមណាហ្គាវវើលដ៍ ដោយបញ្ចប់លទ្ធផល ១-ផងដែរ..

លទ្ធផលបែបនេះបានធ្វើឱ្យតំណែង Top ៤ នៅក្នុងក្របខណ្ឌលីគកំពូលកម្ពុជា​ Cambodia Premier League រដូវកាល ២០២៣-២៤ កាន់តែក្ដៅគគុកហើយ ដោយគម្លាតពីគ្នាតែប៉ុន្មានពិន្ទុប៉ុណ្ណោះ ពោលគឺក្រុមលេខ ៣ វិសាខា​ មាន ៣៨ ពិន្ទ, ក្រុមលេខ ៤ បឹងកេត​​ មាន ៣៧ ពិន្ទុ ហើយក្រុមលេខ ៥ អាយអេសអាយ មាន ៣៤ ពិន្ទុ និងក្រុមលេខ ៦ Tiffy Army FC មាន ៣៣ ពិន្ទុ ខណៈដែលនៅសល់ ២ ប្រកួតទៀត នឹងឈានទៅចូលវគ្គខ្វែង

គួរបញ្ជាក់ថា គិតត្រឹមសប្តាហ៍ទី២៥ នៃក្របខណ្ឌលីគកំពូលកម្ពុជា Cambodia Premier League រដូវកាល ២០២៣-២៤ ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន កំពុងតែប្រដេញតាមពីក្រោយក្រុមព្រះខ័នរាជស្វាយរៀង ដែលជាក្រុមកំពុងឈរនៅកំពូលតារាងក្នុងលីគជាបណ្នោះអាសន្នចំនួន៧ពិន្ទុ៕