តើ Lewandowski នឹងទទួលបានពានBallon d'Or  ២០២០ ដែរឬទេ?

May 17, 2024 - 22:27
 21
ចែករំលែកទៅកាន់

Robert Lewandowski គឺជាខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់ក្នុងយុគសម័យបាល់ទាត់ទំនើប។ គាត់គឺជាអ្នកស៊ុតបាល់បញ្ចូលទីនាំមុខគេឱ្យ Bayern, Barcelona និង Dortmund ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប៉ុន្តែមិនដែលឈ្នះពានរង្វាន់បុគ្គល Ballon d'Or ដ៏អស្ចារ្យបំផុតនោះទេ។ កាលពីឆ្នាំ២០២០គាត់ហាក់ដូចជាអស់សង្ឃឹមក្នុងការឈ្នះពានរង្វាន់ដែលប្រាថ្នាចង់បានខណៈដែលគាត់ស៊ុតបញ្ចូលទីបាន៥៥គ្រាប់សម្រាប់ក្រុម Bayern ប៉ុន្តែដោយសារជំងឺរាតត្បាតកូវីដ-១៩ ពានរង្វាន់នេះមិនត្រូវបានផ្តល់ឱ្យកីឡាករណាម្នាក់ឡើយ។

ការរំឭករឿងពានរង្វាន់នេះក៏ដោយសារតែប៉ុន្មានថ្ងៃកន្លងមកនេះមានការចុះផ្សាយថានាយកបាល់ទាត់បារាំង France Football កំពុងពិចារណាផ្តល់រង្វាន់ Ballon d'Or ២០២០ ដល់ Robert Lewandowski។
ឆ្លើយតបទៅនឹងសំណួរដែលបានសួរថាតើកីឡាករ Lewandowskiគួរតែឈ្នះពានបុគ្គល Ballon d'Or ក្នុងរដូវកាល២០២០ ដែរឬទេ?លោកលោក Nicolas Manissier  នាយកបាល់ទាត់បារាំងបានឆ្លើយថា យើងមិនពិចារណាផ្តល់ពានរង្វាន់ Ballon d'Or ដល់ Robert Lewandowski សម្រាប់ឆ្នាំ ២០២០ ទេ។ លោកបានបន្តថាក្នុងនាមជាស្ថាប័នមួយ យើងមានបទប្បញ្ញត្តិផ្ទាល់ខ្លួនរបស់យើងហើយយើងគោរពយ៉ាងម៉ត់ចត់៕

ប្រភព៖ Tribuna