លោក Pep បដិសេធរឿងមានគម្រោងផ្លាស់ប្ដូរក្រុមទ្រង់ទ្រាយធំនៅរដូវកាលក្រោយ

Apr 18, 2024 - 14:15
Apr 18, 2024 - 14:32
 12
ចែករំលែកទៅកាន់

ជាការពិតណាស់! កាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ មានពាក្យចចាមអារាមមួយចំនួន ក៏ដូចជាសារព័ត៌មាននៅក្នុងស្រុកបានចុះផ្សាយថា លោក Pep Muñoz ដែលជាគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង ត្រៀមរៀបចំក្រុមថ្មីមួយជាមួយនឹងការចរចារកីឡាករឆ្នើមៗក្នុងស្រុកមួយចំនួនសម្រាប់រដូវកាលក្រោយ...។ 

យ៉ាងណា​ ជាការឆ្លើយតបទៅនឹងរឿងខាងលើនេះ លោក Pep Muñoz បានប្រាប់សារព័ត៌មាន 2amsports ថា៖ «មែនហើយ! ខ្ញុំផ្តោតទាំងស្រុងជាមួយនឹងការរៀបចំការប្រកួតដែលយើងមាននៅខាងមុខ។ វាជាផ្នែកចុងក្រោយនៃរដូវកាលនេះ ហើយក្នុងនាមជាក្រុម យើងចង់រីករាយរាល់ការហ្វឹកហាត់ និងប្រកួតជាមួយគ្នា។ វាពិតជាងាយស្រួលក្នុងដឹងលឺពាក្យចចាមអារ៉ាមមកពីណា ប៉ុន្តែខ្ញុំមានក្រុមកីទ្បាករអាជីពដ៏អស្ចារ្យ ដែលមានការគិតវិជ្ជាមាន ហើយគ្មាននរណាម្នាក់អាចនាំយើងចេញពីផ្លូវរបស់យើងបានទេ»។ លោកបន្តទៀតថា៖ «ខ្ញុំមិនអាចឆ្លើយជា​រៀង​រាល់​ថ្ងៃ​ចំពោះ​ពាក្យ​ចចាម​អារ៉ាម​ដែល​គេ​បង្ហោះ​នោះ​ទេ។ ប៉ុន្តែ​ប្រសិន​បើ​ពួកគេ​ចង់​ធ្វើ​ឱ្យកីឡាករ​របស់​យើងមានភាព​ភ័យ​ខ្លាច​ជាមួយ​នឹង​ព័ត៌មាន​ក្លែងក្លាយ ពួកគេ​នឹង​មិន​ធ្វើ​ទេ។ ភាគច្រើនពាក្យចចាមអារ៉ាមទាំងនោះគឺមិនការពិតទ្បើយ។ យើងផ្តោតទាំងស្រុងពេលបច្ចុប្បន្នប៉ុណ្ណោះ»។ 

គួរឱ្យដឹងថា សប្តាហ៍ចុងក្រោយទី ២៧ ជុំទី ៣ នៃលីគកំពូលកម្ពុជា Cambodia Premier League  ក្រុមរបស់លោក Pep Muñoz នឹងធ្វើដំណើរទៅកាន់រាជធានីភ្នំពេញ ដើម្បីសួរសុខទុក្ខក្រុមម្ចាស់ផ្ទះបឹងកេត នៅឯពហុកីទ្បដ្ឋានជាតិអូទ្បាំពិក នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ...៕