ហេតុអ្វីអាជ្ញាកណ្តាលមិនដេញកីឡាករកាតលឿង២  Emi Martinez ចេញពីទីលាន?

Apr 20, 2024 - 16:45
 402
ចែករំលែកទៅកាន់

អ្នកចាំទី Emi Martinez របស់ Aston Villa បានក្លាយជាវីរបុរសក្នុងការសង្គ្រោះបាល់ប៉េណាល់ទីយ៉ាងអស្ចារ្យជាមួយក្រុម Lille ក្នុងការប្រកួត Europa Conference League ត្រឹមតែប៉ុន្មាននាទីបន្ទាប់ពីរួចផុតពីកាតលឿងទីពីរ។ អ្វីដែលធ្វើអោយមានការជជែកដេញដោលដ៏ក្តៅគគុកពីសំណាក់អ្នកគាំទ្រនោះគឺថា ហេតុអ្វីបានជាលោកអាជ្ញាកណ្តាលមិនបណ្តេញកីឡាកររូបនេះចេញបន្ទាប់ពីគាត់ទទួលបានកាតលឿងទី២។

ច្បាប់ដែលគេស្គាល់តិចតួចនៅក្នុងសៀវភៅច្បាប់របស់ UEFA បានអនុញ្ញាតឱ្យ Emi Martinez ជៀសវាងការបណ្តេញចេញ បើទោះជាគាត់ទទួលបានកាតពីរដងក៏ដោយ។ Martinez អាច​ស្ថិត​នៅ​ក្នុងទីលាន​បានព្រោះផ្អែកទៅលើច្បាប់មួយដែលមិនសូវមានអ្នកដឹងសូម្បីតែអ្នកអត្ថាធិប្បាយកីឡា ដែលបានចែងថា កាត​លឿង​ដែល​បាន​បង្ហាញ​ក្នុង​អំឡុង​ពេល​ប្រកួត​មិន​ត្រូវបានរា​ប់បញ្ចូលជាមួយនឹងកាតលឿងដែលទទួលបានក្នុងអំឡុងពេលស៊ុត​បាល់​ប៉េណាល់ទី​នោះទេ ហើយ​វាត្រូវ​អស់សុពលភាព​ដោយ​ស្វ័យ​ប្រវត្តិ។

ច្បាប់ IFAB ច្បាប់ 10 (កំណត់លទ្ធផលនៃការប្រកួត) បានចែងថា: ការព្រមាន និងការទទួលបានកាតលឿង(YCs) ដែលចេញក្នុងអំឡុងពេលប្រកួត៩០នាទី (រួមទាំងអំឡុងពេលបន្ថែម១២០) មិនត្រូវបានរាប់បបន្តទៅកាតលឿងក្នុងអំឡុងពេលទាត់បាល់ប៉េណាល់ទីនោះទេ ។ នេះហើយជាហេតុផលដែលអ្នកចាំទីអាហ្សង់ទីននៅបន្តក្នុងទីលានជួយAston Villa ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជួបជាមួយក្លឹបបាល់ទាត់ក្រិកOlympiakos