ហេតុអ្វីបានជា Ronaldo តែងតែប្រើជើងស្តាំដើចូលទីលានប្រកួត?

May 18, 2024 - 18:34
May 20, 2024 - 20:45
 34
ចែករំលែកទៅកាន់

មានរឿងមួយដែលអ្នកគាំទ្រជាច្រើនប្រហែលជាមិនបានកត់សម្គាល់អំពីវិធីដែល Ronaldo ដើរចូលក្នុងទីលានប្រកួតនោះទេ។ យោងតាមការចេញផ្សារបស់ m.allfootballapp.com។ កាលពីថ្ងៃសុក្រទី១៨ឧសភា ២០២៤ បានអោយដឹងថា កីឡាករRonaldoមានទម្លាប់តែងតែប្រើជើងស្តាំជាមុនពេលដើរចូលទីលានប្រកួត។ កីឡាករវ័យ៣៩ឆ្នាំ បានបន្តធ្វើដូច្នេះចាប់តាំងពីផ្លាស់ទៅក្លឹបបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត Al-Nassr។

ការទម្លាប់ធ្វើបែបនេះក៏ដោយសារតែនៅក្នុងវប្បធម៌ព័រទុយហ្គាល់ 'entra com a direita'មានន័យថា ដើរចូលអោយបានត្រឹមត្រូវ។ អ្នកគាំទ្រជនជាតិព័រទុយហ្គាល់ Jessica Andres បាននិយាយនៅលើ YouTube ថា ការធ្វើបែបនេះវាគឺជារឿងត្រឹមត្រូវ វាមិនមែនជាអបិយជំនឿទេ។ វាជាវប្បធម៌ព័រទុយហ្គាល់ 'entra com a direita' មានន័យថាការដើរចូលដោយត្រឹមត្រូវ។
វាជារឿងធម្មតានៅក្នុងប្រទេសផ្សេងទៀតដែរ ដូចជា អេស្ប៉ាញ ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីតាលី ក្រិក ប្រេស៊ីល រុស្ស៊ី បណ្តាប្រទេសអាស៊ី និងប្រទេសម៉ូស្លីមផងដែ។ ចាប់តាំងពីចូលរួមជាមួយ Al-Nassr ខ្សែប្រយុទ្ធ Ronaldo ស៊ុតបញ្ចូលទីបាន ៥៦គ្រាប់ក្នុងការបង្ហាញខ្លួន៦០ប្រកួត៕