Arsenal ត្រៀម​ដំឡើង​ប្រាក់ឈ្នួល Arteta ​​ទ្វេដង

May 31, 2024 - 22:15
 4
ចែករំលែកទៅកាន់

ទោះបីវាមិនទាន់ជាព័ត៌មានផ្លូវការនៅឡើយក្តីប៉ុន្តែបើយោងតាមប្រភពដ៏គួរអោយទុកចិត្តមួយបានខ្សឹបប្រាប់កាសែតអង់គ្លេស The Sun ថាក្លឹបកាំភ្លើងធំ Arsenal គ្រោងនឹងតម្លើងប្រាក់ឈ្នួលដល់គ្រូបង្វឹក Milkel Arteta គុណនឹង២ដែលជិតស្មើនឹងប្រាក់ឈ្នួលរបស់គ្រូបង្វឹកក្លឹប Man City លោក Pep Guardiola ដែលបច្ចុប្បន្នជាគ្រូបង្វឹកដែលមានតម្លៃខ្លួនខ្ពស់ជាងគេនៅ Premire League គឺជាង២៥លានដុល្លារក្នុងមួយឆ្នាំខណៈលោក Arteta បានតែជាង១២លានដុល្លារឈរលំដាប់លេខ២។

ស្របពេលដែលពួកគេមិនបានបញ្ចេញតួលេខជាក់លាក់នោះ​ ​វាត្រូវបានគេយល់ថាកិច្ចព្រមព្រៀងមួយអាចបង្កើនប្រាក់ឈ្នួលទ្វេដងពីចំនួន១២លានដុល្លារក្នុងមួយរដូវកាលដែលគ្រូបង្វឹកសញ្ជាតិអេស្បាញ​​បានទទួលរួចហើយនាពេលបច្ចុប្បន្ននេះ។ ប្រសិនបើវាជាព័ត៌មានពិតមែននោះ​វានឹងធ្វើឲ្យ​គ្រូបង្វឹករបស់កាំភ្លើងធំ​ Arsenal មានគម្លាតកាន់តែឆ្ងាយ​ពី​លោក Erik ten Hag របស់ Man Utd ដែលទទួលបាន ១១លានដុល្លារ  និង Unai Emery របស់ Aston Villa ទទួលបានជាង១០លានដុល្លារ។