Lamine Yamal ព្រមានទម្លាយសំណាញ់ទីក្រុមអាល្លឺម៉ង់

Jul 3, 2024 - 15:21
 35
ចែករំលែកទៅកាន់

ស្ថិតក្នុងវ័យត្រឹមតែ១៦ឆ្នាំកីឡាករ Lamine Yamal កំពុងបង្កើតភាពអស្ចារ្យរបស់ខ្លួននៅក្នុងទ្វីបអឺរុបតាមរយៈការបង្ហាញទម្រង់ដ៏ល្អនៅក្នុងព្រឹត្តិការយូរ៉ូ២០២៤។ Lamine Yamal បានប្រាប់សារព័ត៌មាន Diario Sport ថា ប្រាកដណាស់ ខ្ញុំចង់រកគ្រាប់បាល់តាំងពីប្រកួតដំបូង ប៉ុន្តែខ្ញុំគិតថាខ្ញុំកំពុងសន្សំគ្រាប់បាល់របស់ខ្ញុំសម្រាប់ ការប្រកួតជាមួយម្ចាស់ផ្ទះ អាល្លឺម៉ង់នៅរាត្រីថ្ងៃសុក្រក្នុងការប្រកូតវគ្គ៨ក្រុមចុងក្រោយ។

ខ្សែ​បម្រើ​ស្លាប​របស់ Barcelona ​ជួយបញ្ជូន​បាល់​បាន​ពីរ​លើក​រួច​ហើយ​នៅ​ក្នុង​ការ​ប្រកួត​យូរ៉ូ ក្លាយជាកីឡាករ​ក្មេង​ជាង​គេ​ដែល​ធ្វើ​បាន​ក្នុង​វគ្គ​ចែក​ពូលនិង​វគ្គ១៦ក្រុម។ បន្ថែមពីនេះទៀត Yamal ស្ទើរតែស៊ុតបញ្ចូលទីបានមួយឬពីរគ្រាប់ទៅហើយ ពេលដែលអេស្ប៉ាញប៉ះជាមួយហ្ស៊កហ្ស៊ីកាលពីសប្តាហ៍មុន ប៉ុន្តែការព្យាយាមទាំងអស់របស់គាត់ត្រូវបានរារាំងដោយអ្នកចាំទី។ Yamal បានបន្តថាខ្ញុំសប្បាយចិត្តជាមួយនឹងលទ្ធផលដែលក្រុមរបស់យើងបានឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ ហើយទន្ទឹងរង់ចាំការប្រកួតដ៏តឹងតែងនេះ។សម្រាប់ការប្រកួតនេះខ្ញុំសង្ឃឹមថានឹងមានឱកាសទម្លាយសំណាញ់ទីអាល្លឺម៉ង់បាន៕