តើកីឡាករណាស៊ុត Free-kick បានល្អជាងគេ?

May 13, 2024 - 23:23
 35
ចែករំលែកទៅកាន់

យោងតាមការចេញផ្សាយរបស់ Givemesport.com កាលពីថ្ងៃអាទិត្យទី១២ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថាអតីតខ្សែការពារក្រុមជម្រើសជាតិប្រេស៊ីល Roberto Carlos ជាប់ចំណាត់ថ្នាក់ជាកីឡាករស៊ុតបាល់ Free-kick បានល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់   Roberto Carlos ស៊ុតបាល់ពិន័យ Free-kick  ក្នុងអំឡុងពេលប្រកួតទល់នឹងក្រុមជម្រើសជាតិបារាំងកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ ១៩៩៧ នៅកីឡដ្ឋាន Stade de Gerland ដែលជាផ្នែកមួយនៃការប្រកួតពានរង្វាន់បារាំង។ 

Roberto Carlos បានប្រើជំនាញជើងឆ្វេងរបស់ខ្លួនស៊ុតបាល់ហ្វ្រីឃីកចម្ងាយជាង៣៦ ម៉ែត្រពីបង្គោលទីទម្លុះរបាំងការពារ៤នាក់របស់បារាំង។ Roberto Carlos ស៊ុតបាល់ហ្វ្រីឃីកចូលទីសរុបបានចំនួន ២៧ដងក្នុងអាជីពរបស់គាត់។ ក្រៅពីកីឡាករប្រេស៊ីលរូបនេះក៏នៅមានកីឡាករល្បីៗចំនួន៨នាក់ផ្សេងទៀតដែលស៊ុត Free-kick  បានល្អផងដែររួមមានៈកីឡាករ Messi, Cristiano Ronaldo, Dimitri Payet, Hugo Almeida, David Beckham, Juninho,Mohd faiz Subri និង Emie Hunt

វីដេអូរនៅខាងក្រោម៖