រូបសំណាកលិង្គ Ronaldo កំពុងរងការសឹករិចរិល

May 31, 2024 - 22:26
 419
ចែករំលែកទៅកាន់

យោងតាមកាសែតអង់គ្លេស The Sun ចេញផ្សាយកាលពីពេលថ្មីៗនេះបានឱ្យដឹងថា រូបសំណាករបស់ Cristiano Ronaldo នៅស្រុកកំណើតក្នុងប្រទេសព័រទុយហ្គាល់កំពុងតែរងការសឹករិចរិលខ្លាំង ជាពិសេសនៅត្រង់ចំនុចប្រដាប់ភេទរបស់គាត់។
ភ្ញៀវទេសចរជាច្រើនតែងតែផ្តោតអារម្មណ៍ទៅលើលិង្គរបស់Ronaldo ដោយយកដៃចាប់ច្របាច់ឬអង្អែលលេងជាការកម្សាន្ត...។

រូបសំណាកសំរឹទ្ធត្រូវបានដាក់បង្ហាញកាលពីឆ្នាំ ២០១៤ហើយនៅជុំវិញប្រដាប់ភេទរបស់គាត់សឹកភ្លឺរលោងដោយសារតែមនុស្សភាគច្រើនប៉ះនិងអង្អែលលេងអស់រយៈពេលច្រើនឆ្នាំមកហើយ។ អ្នកទេសចរម្នាក់ក្នុងប្រទេសព័រទុយហ្គាល់បានប្រាប់ The Sun ថា ខ្ញុំគ្រាន់តែចង់បានរូបភាពរបស់គាត់ផ្ញើទៅគ្រួសាររបស់ខ្ញុំប៉ុន្តែភ្លាមៗនៅពេលដែលខ្ញុំដាក់ចូលទៅក្នុងក្រុម WhatsApp គ្រួសារ មនុស្សគ្រប់គ្នាចាប់ផ្តើមសើច៕