PL និង La Liga គំរាមធ្វើពហិកាប្រឆាំង Club World Cup

May 31, 2024 - 22:11
 76
ចែករំលែកទៅកាន់

លីគបាល់ទាត់កំពូលៗ និងសហជីពកីឡាករបានរួមដៃគ្នា នៅថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២៤ ដោយបានផ្ញើសារព្រមានទៅ FIFA ថាយើងនឹងមិនចូលរួមប្រកួត Club World Cup របស់អ្នកទេពីព្រោះអ្នកកំពុងសម្លា.ប់កីឡាករហើយ...។ ការគំរាមកំហែងធ្វើពហិការកំពុងត្រូវបានដឹកនាំដោយលោក Richard Masters ប្រធានបាល់ទាត់ក្របខ័ណ្ឌ Premier League លោក Maheta Molango សមាគមបាល់ទាត់អាជីព PFA និងលោក Javier Tebas ប្រធានបាល់ទាត់អេស្ប៉ាញ LaLiga...

ស្ថាប័នគ្រប់គ្រងដែលដឹកនាំដោយលោក Gianni Infantino បានប្រកាសថានឹងរៀបចំការប្រកួត Club World Cup ចំនួន ៣២ ក្រុមនៅសហរដ្ឋអាមេរិកនៅរដូវក្តៅក្រោយដើម្បីកំណត់ក្រុមដែលល្អបំផុតនៅក្នុងពិភពលោកដោយមានក្លឹប Manchester City, Real Madrid និង Chelsea ចូលរួមផងដែរ...។ ទោះជាយ៉ាងណាក៏ដោយ ប្រធានក្របខ័ណ្ឌ Premier League និង LaLiga មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបន្ទុកមួយចំនួនធំធ្លាក់ទៅលើកីឡាករ ហើយបានគំរាមថានឹងដកក្រុមរបស់ពួកគេចេញ ប្រសិនបើការការកំណត់ពេលវេលាប្រកួតមិនត្រូវបានកែប្រែឡើងវិញ...។ ពួកគេក៏​នឹង​ប្ដេជ្ញា​ចាត់វិធានការ​ផ្លូវច្បាប់​ប្រសិនបើ​ការ​ប្រកួត​ចំនួន៣២ ក្រុម​មិនបាន​កែប្រែ​ឡើងវិញ ដោយសារ​តែ​ក្រុមដែលធ្លាប់ឈ្នះពាននេះ Manchester City និង Chelsea ក៏ត្រូវលេងនៅ​សហរដ្ឋ​អាមេរិក​នៅ​រដូវក្តៅ​ក្រោយដែរ...។

កីឡាករ Harry Kane របស់ Bayern របស់ និង Jude Bellingham របស់  Real Madrid ក៏គ្រោងនឹងលេងក្នុងការប្រកួតរយៈពេល ៤សប្តាហ៍ផងដែរ ដែលមានមូលនិធិរង្វាន់ជាង៧៦២ លានដុល្លារ...។ ជុំវិញនឹងបញ្ហានេះ ប្រធាន FIFA បានច្រានចោលការព្រួយបារម្ភនិងការភ័យខ្លាចពីមុនមកលើសុខុមាលភាពកីឡាករក៏ប៉ុន្តែ លោកMolango បានប្រាប់ SunSportថាបាល់ទាត់កំពុងសម្លាប់ផលិតផលរបស់ខ្លួន...។

លោកបន្តថាអ្នក​ដែល​រៀបចំដំណើរការប្រកួត​ត្រូវ​តែស្តាប់យោបល់អ្នកដទៃ។ ប្រសិនបើពួកគេមិនធ្វើទេ ក្នុងនាមជាសហជីព យើងមានទំនួលខុសត្រូវ ដើម្បីចាត់វិធានការផ្លូវច្បាប់ដែលជាជំហានបន្ទាប់។ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់អន្តរជាតិត្រូវតែចូលរួមស្តាប់កង្វល់របស់​​យើង​លើ​បញ្ហា​នេះ ប៉ុន្តែ​ពួកគេ​បាន​បរាជ័យ​ក្នុង​ការ​ធ្វើ​ដូច្នេះ​។បន្ទុកការងាររបស់កីឡាករបច្ចុប្បន្នគឺមិនមាននិរន្តរភាពទេ។ សហជីពរបស់កីឡាករអន្តរជាតិ FifPro និង PFA ជឿថាការកំណត់ពេលវេលានឹងបន្សល់ទុកឲ្យក្លឹបគ្មានជម្រើសក្រៅពីបង្ខំឱ្យកីឡាករចូលធ្វើសកម្មភាពវិញដោយគ្មានការសម្រាករយៈពេលបីសប្តាហ៍យ៉ាងតិចដែលសរសេរទៅក្នុងកិច្ចព្រមព្រៀង...៕