ហេតុអ្វីអ្នកពាក់អាវក្លែងក្លាយក្រុមអង់គ្លេសត្រូវពិន័យនៅ Euro ២០២៤? 

May 31, 2024 - 22:23
 78
ចែករំលែកទៅកាន់

ស្របពេលដែលការប្រកួត EURO ឆ្នាំ ២០២៤ នៅសល់តែជាង១ ០ថ្ងៃទៀតប៉ុណ្ណោះ អ្នកគាំទ្រនីមួយៗកំពុងសម្រុកទិញអាវក្រុមជម្រើសជាតិដើម្បីពាក់ទៅគាំទ្រក្រុមដែលខ្លួនស្រឡាញ់...។ អ្នកគាំទ្រមួយចំនួនបានចំណាយលុយទិញអាវពិតប្រាកដ ចំណែកអ្នកខ្លះទិញអាវថតចម្លងក៏ប៉ុន្តែសម្រាប់អ្នកគាំទ្រក្រុមជម្រើសជាតិអង់គ្លេសអាចនឹងប្រឈមមុខនឹងការពិន័យប្រសិនបើពួកគេពាក់អាវក្រុមជម្រើសជាតិក្លែងក្លាយ...។ តម្លៃអាវពិតប្រាកដរបស់ក្រុមជម្រើសជាតិអង់គ្លេសមានតម្លៃជាង១០០ដុល្លារចំណែកអាវថតចម្លងអាចថោកជាងនេះឆ្ងាយ...។

ការពាក់អាវក្លែងក្លាយរបស់អ្នកគាំទ្រប្រទេសអង់គ្លេសក្នុងអំឡុងពេលប្រកួត EURO នេះអាចទទួលការផាកពិន័យរហូតដល់ជាង៥០០០ដុល្លារ។ ហេតុផលសម្រាប់ការដាក់ទណ្ឌកម្មខ្លាំងបែបនេះ គឺដោយសារការស្លៀកពាក់ក្លែងក្លាយបំពាន ច្បាប់ពាណិជ្ជស្លាកសញ្ញាដែលប៉ះពាល់ដល់អ្នកឧបត្ថម្ភ និងក្រុមហ៊ុនផលិតសម្ភារៈកីឡា...។ អ្នកជំនាញផ្នែកទីផ្សារលោក Merrick Haydon បានបបានបញ្ជាក់ប្រាប់សារព័ត៌មានថា:ខ្ញុំយល់ច្បាស់ពីតម្រូវការក្នុងការការពារដៃគូ និងម្ចាស់កម្មសិទ្ធិ ប៉ុន្តែខ្ញុំក៏មានការអាណិតអាសូរចំពោះអ្នកគាំទ្រផងដែរ។ ទីផ្សារអាវបាល់ទាត់ក្លែងក្លាយកើនឡើង ហើយកំពុងត្រូវបានត្រួតពិនិត្យបន្ថែមទៀតជុំវិញការប្រកួតអន្តរជាតិដូចជា Euros និង World Cup។ការបិទអាវបាល់ទាត់ក្លែងក្លាយមិនមែនជាបាតុភូតថ្មីទេ...៕