មហាសេដ្ឋីទី ១០ លើពិភពលោកគ្រោងទិញក្លិប Everton

Jun 11, 2024 - 10:23
 22
ចែករំលែកទៅកាន់

យោងតាមកាសែតអង់គ្លេស The Times ចេញផ្សាយកាលពីថ្ងៃសៅរ៍ទី៨ ខែមិថុនា ២០២៤ បានឱ្យដឹងថា មហាសេដ្ឋីទី១០របស់ពិភពលោក គឺលោក Michael Saul Dell មានគម្រោងទិញក្លឹប Everton ។លោក Michael Saul Dell ស្ថាបនិកក្រុមហ៊ុន Dell Technologies ដែលមានទ្រព្យសម្បត្តិតម្លៃប្រហែល ១៥២ពាន់លានដុល្លារ កំពុងប្រើប្រាស់ ការិយាល័យគ្រួសាររបស់គាត់ ដើម្បីគាំទ្រការដេញថ្លៃទិញយកក្លឹបដែលមានរហស្សនាមថា Toffees (ស្ករតាំងម៉ែ)ពីម្ចាស់ភាគហ៊ុនធំគឺលោក Farhad Moshiri

ម្ចាស់ក្លឹបបច្ចុប្បន្នលោក Farhad Moshiri បានព្យាយាមបិទក្លឹបដែលមានបញ្ហារបស់គាត់អស់រយៈពេលជិតមួយឆ្នាំ។ អ្នកជំនួញជនជាតិអង់គ្លេស-អ៊ីរ៉ង់រូបនេះបានវិនិយោគក្រុមអង់គ្លេសដំបូងកាលពីឆ្នាំ ២០១៦។ បន្ទាប់មកគាត់បានបង្កើនភាគហ៊ុនរបស់គាត់នៅ Everton ដល់៩៤% កាលពីពីរឆ្នាំមុន។ កិច្ចព្រមព្រៀងដ៏មានសក្តានុពលនឹងធ្វើអោយក្លឹប Everton ដែលគ្រោងនឹងផ្លាស់ទៅកាន់កីឡដ្ឋានដែលមានកៅអីអង្គុយចំនួន ៥២០០០ នៅ Bramley-Moore Dock នៅដើមរដូវកាល២០២៥-២៦ កាន់តែមានរឹងមាំផ្នែកហិរញ្ញវត្ថុ។ Everton បានស៊ូទ្រាំនឹងរដូវកាលដ៏លំបាកមួយ ប៉ុន្តែចុងបញ្ចប់គេបានបន្តស្នាក់នៅក្នុងក្របខ័ណ្ឌ Premier League បន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៥៕