Fenerbahce ពិចារណាដកខ្លួនចេញពីលីគ បន្ទាប់ពីកីទ្បាកររបស់ពួកគេរងការវាយដំក្នុងទីលាន កាលពីថ្ងៃអាទិត្យ

Mar 19, 2024 - 10:52
Mar 19, 2024 - 11:24
 14
ចែករំលែកទៅកាន់

ក្លិប Fenerbahce នឹងពិចារណាដកខ្លួនចេញពីលីគកំពូលតួកគី បន្ទាប់ពីកីទ្បាកររបស់ពួកគេ ត្រូវបានវាយដំក្នុងទីលាន ដោយអ្នកគាំទ្ររបស់ក្លិប Trabzonspor កាលពីថ្ងៃអាទិត្យ កន្លងទៅថ្មីៗនេះ។ ហេតុការណ៍ហឹង្សាខាងលើនេះ កើតទ្បើងបន្ទាប់ពីក្រុម Fenerbahce យកឈ្នះ Trabzonspor ក្នុងលទ្ធផល ៣-២ នៅឯកីទ្បដ្ឋាន​ Papara Park..។ 

ភ្លាមៗនោះ ក្រោយពីបញ្ចប់ការប្រកួត អ្នកគាំទ្រ Trabzonspor បានរត់ចូលទីលាន ហើយបានប្រឈមនឹងកងកម្លាំងសន្តិសុខ និងដេញវាយកីទ្បាកររបស់ Fenerbahce ពេញក្នុងទីលានតែម្តង។ នេះជាឧប្បត្តិហេតុចុងក្រោយបង្អស់ក្នុងលីគតួកគី ដែលគេចាត់ទុកថាមានភាពចម្រូងចម្រាសបំផុតក្នុងរដូវកាលនេះផងដែរ។

យ៉ាងណា​ បន្ទាប់ពីករណីនេះ ក្លិប Fenerbahce នឹងពិចារណាដកខ្លួនចេញពីលីគកំពូលតួកគីក្រុមប្រឹក្សាភិបាលក្លិប Fenerbahce បានសម្រេចចិត្ត កាលពីថ្ងៃច័ន្ទ ថាក្លិបនឹងបើកកិច្ចប្រជុំមហាសន្និបាតវិសាមញ្ញនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ដើម្បីសម្រេចចិត្តចុងក្រោយ លើបញ្ហាខាងលើនេះ។ គួរបញ្ជាក់ថា ប្រធាន FIFA លោក Gianni Infantino បានថ្កោលទោសឧបទ្ទវហេតុនេះ ដោយនិយាយថា៖ អំពើហិង្សាក្នុងការប្រកួត Super Lig របស់យតួកគី គឺមិនទទួលយកបានទ្បើយ..៕

ប្រភព៖ reuters