គ្រូបង្វឹក Euro ឆ្នាំ២០២៤ រូបណាមានអត្រាឈ្នះច្រើនជាងគេ?

May 6, 2024 - 21:04
May 7, 2024 - 01:00
 14
ចែករំលែកទៅកាន់

យោងតាមការចេញផ្សាយរបស់ footballcast.com ចេញផ្សាយកាលពីពេលថ្មីៗនេះបានឱ្យដឹងថាលោក Ivan Hasek គឺជាគ្រូបង្វឹកតែម្នាក់គត់ដែលមានកំណត់ត្រាដឹកនាំឈ្នះ១០០ភាគរយក្នុងចំណោមគ្រូបង្វឹកទាំង២៤ដែលត្រូវប្រជែងយកពានយូរ៉ូនៅអាល្លឺម៉ង។ លោកគឺជាគ្រូបង្វឹកចុងក្រោយក្នុងចំណោមគ្រូបង្វឹក Euro ២០២៤ ដែលត្រូវបានតែងតាំងដោយប្រទេសឆែក។ លោកទើបតែត្រូវបានតែងតាំងកាលពីថ្ងៃទី២៤ ខែមករា ២០២៤។ ការទទួលបានតំណែងនេះបន្ទាប់ពីលោកបានដឹកនាំក្រុមឈ្នះជម្រើសជាតិឆែកទាំង២ប្រកួតពេលជួបជាមួយន័រវេស និងអាមេនីក្នុងការប្រកួតមិត្តភាព។  លោក Hasek មានភារកិច្ចដឹកនាំប្រទេសរបស់លោកនៅក្នុងពូល F ដែលត្រូវជួបជាមួយក្រុមជម្រើសជាតិតួកគី ហ្សកហ្ស៊ី និងម្ចាស់ជើងឯក២០១៦ ព័រទុយហ្គាល់ដែលជាការធ្វើតេស្តដ៏តឹងតែងកំពុងរង់ចាំ។

ខាងក្រោមនេះគឺជាចំណាត់ថ្នាក់គ្រូបង្វឹកយូរ៉ូទាំង២៤រូប៖
១-លោកIvan Hasek គ្រូបង្វឹកជម្រើសជាតិឆែក។
-អត្រាឈ្នះ១០០ %
-តែងតាំង ខែមករា ២០២៤
-ដឹកនាំ២ប្រកួតឈ្នះ២ ស្មើ០ និងចាញ់០។

២-លោក Roberto Martinez គ្រូបង្វឹកជម្រើសជាតិព័រទុយហ្គាល់។
-អត្រាឈ្នះ៩២,៩ %
-តែងតាំង ខែមករា ២០២៣
-ដឹកនាំ ១៤ប្រកួតឈ្នះ ១៣ ស្មើ០ និងចាញ់។

៣-លោក Luis del la Fuente គ្រូបង្វឹកជម្រើសជាតិអេស្ប៉ោញ។
-អត្រាឈ្នះ៧៥ %
-តែងតាំង ខែមករា ២០២៣
-ដឹកនាំ១២ប្រកួតឈ្នះ ៩ ស្មើ១និងចាញ់២។

៣-លោក Roberto Martinez គ្រូបង្វឹកជម្រើសជាតិព័រទុយហ្គាល់។
-អត្រាឈ្នះ៩២,៩ %
-តែងតាំង ខែមករា ២០២៣
-ដឹកនាំ ១៤ប្រកួតឈ្នះ ១៣ ស្មើ០ និងចាញ់។

៤-លោក Domenico Tedesco គ្រូបង្វឹកជម្រើសជាតិបែលហ្ស៊ិក។
-អត្រាឈ្នះ៦៦,៧ %
-តែងតាំង ខែកុម្ភៈ២០២៣
-ដឹកនាំ១២ប្រកួតឈ្នះ៨ស្មើ៤និងចាញ់០។

៥-លោក Michal Probierz គ្រូបង្វឹកជម្រើសជាតិប៉ូឡូញ។
-អត្រាឈ្នះ៦៦,៧ %
-តែងតាំង ខែកញ្ញា២០២៣
-ដឹកនាំ ៦ប្រកួតឈ្នះ៤ស្មើ២ និងចាញ់០។

៦-លោក Didier Deschamps គ្រូបង្វឹកជម្រើសជាតិបារាំង។
-អត្រាឈ្នះ៦៤,៩ %
-តែងតាំង ខែកកដា ២០១២
-ដឹកនាំ១៥១ប្រកួតឈ្នះ៩៨ស្មើ២៧ និងចាញ់២៦។

៧-លោក Gareth Southgate គ្រូបង្វឹកជម្រើសជាតិអង់គ្លេស។
-អត្រាឈ្នះ៦៣,៤ %
-តែងតាំង ខែកញ្ញា២០១៦
-ដឹកនាំ៩៣ប្រកួតឈ្នះ ៥៩ ស្មើ១៨និងចាញ់១៦។

៨-លោក Luciano Spalletti គ្រូបង្វឹកជម្រើសជាតិអ៊ីតាលី។
-អត្រាឈ្នះ៦២,៥ %
-តែងតាំង ខែកញ្ញា ២០២៣
-ដឹកនាំ៨ប្រកួតឈ្នះ ៥ស្មើ២ និងចាញ់១។

៩-លោក Kasper Hjulmand គ្រូបង្វឹកជម្រើសជាតិដាណឺម៉ាក។
-អត្រាឈ្នះ៦១,៧ %
-តែងតាំង ខែសីហា២០២០
-ដឹកនាំ ៤៧ប្រកួតឈ្នះ២៩ ស្មើ៥និងចាញ់១៣។

១០-លោក Ralf Rangnick គ្រូបង្វឹកជម្រើសជាតិអូទ្រីស។
-អត្រាឈ្នះ៦០ %
-តែងតាំង ខែមិថុនា២០២២
-ដឹកនាំ២០ប្រកួតឈ្នះ១២ស្មើ៣និងចាញ់៥។

១១-លោក Serhiy Rebrov គ្រូបង្វឹកជម្រើសជាតិអ៊ុយក្រែន។
-អត្រាឈ្នះ៦០ %
-តែងតាំង ខែមិថុនា ២០២៣
-ដឹកនាំ១០ប្រកួតឈ្នះ ៦ ស្មើ៣ និងចាញ់១។

១២-លោក Dragen Stojkovic គ្រូបង្វឹកជម្រើសជាតិស៊ែប៊ី។
-អត្រាឈ្នះ៥៦,៨ %
-តែងតាំង ខែមីនា ២០២១
-ដឹកនាំ៣៧ប្រកួតឈ្នះ ២១ ស្មើ៧និងចាញ់៩។

១៣-លោក Ronald Koeman គ្រូបង្វឹកជម្រើសជាតិព័រទុយហ្គាល់។
-អត្រាឈ្នះ៥៦,៣ %
-តែងតាំង ខែមករា ២០២៣
-ដឹកនាំ៣២ប្រកួតឈ្នះ ១៨ ស្មើ៥និងចាញ់៩។

១៤-លោក Zlatko Dalic គ្រូបង្វឹកជម្រើសជាតិក្រូអាស៊ី។
-អត្រាឈ្នះ៥៦,១ %
-តែងតាំង ខែតុលា ២០១៧
-ដឹកនាំ ៨២ប្រកួតឈ្នះ៤៦ស្មើ១៥និងចាញ់២១។

១៥-លោកMarco Rossi គ្រូបង្វឹកជម្រើសជាតិព័រហុងគ្រី។
-អត្រាឈ្នះ៥០,៨ %
-តែងតាំង ខែមិថុនា២០១៨
-ដឹកនាំ៦១ប្រកួតឈ្នះ៣១ស្មើ១៤និងចាញ់១៦។

១៦-លោក Vincenzo Montellaគ្រូបង្វឹកជម្រើសជាតិតួកគី។
-អត្រាឈ្នះ៥០ %
-តែងតាំង ខែកញ្ញា ២០២៣
-ដឹកនាំ៦ប្រកួតឈ្នះ៣ ស្មើ១ និងចាញ់២។

១៧-លោក Julian Nagelsmann គ្រូបង្វឹកជម្រើសជាតិអាល្លឺម៉ង់។
-អត្រាឈ្នះ៥០ %
-តែងតាំង ខែកញ្ញា ២០២៣
-ដឹកនាំ៦ប្រកួតឈ្នះ ៣ស្មើ១ និងចាញ់២។

១៨-លោក Matjaz Kek គ្រូបង្វឹកជម្រើសជាតិស្លូវេនី។
-អត្រាឈ្នះ៤៩,១ %
-តែងតាំងខែវិច្ឆិកា ២០១៨
-ដឹកនាំ៥៣ប្រកួតឈ្នះ២៦ ស្មើ១៥ និងចាញ់១២។

១៩-លោក Steve Clarke គ្រូបង្វឹកជម្រើសជាតិស្កុតឡែន។
-អត្រាឈ្នះ៤១,១%
-តែងតាំង ខែឧសភា ២០១៩
-ដឹកនាំ៥៣ប្រកួតឈ្នះ២៦ ស្មើ១០ និងចាញ់១៧។

២០-លោក Willy Sagnolគ្រូបង្វឹកជម្រើសជាតិហ្ស៊កហ្ស៊ី។
-អត្រាឈ្នះ៤៨,៥ %
-តែងតាំង ខែមករា ២០២៣
-ដឹកនាំ៣៣ប្រកួតឈ្នះ ១៦ស្មើ៥ និងចាញ់១២។

២១-លោក Francesco Calzona គ្រូបង្វឹកជម្រើសជាតិស្លូវ៉ាគី។
-អត្រាឈ្នះ៤៦,៧ %
-តែងតាំង ខែកក្កដា២០២២
-ដឹកនាំ ១៥ប្រកួតឈ្នះ៧ស្មើ៤និងចាញ់៤។

២២-លោក Sylvinho គ្រូបង្វឹកជម្រើសជាតិអាល់បានី។
-អត្រាឈ្នះ៤៥,៥ %
-តែងតាំង ខែមករា ២០២៣
-ដឹកនាំ ១១ប្រកួតឈ្នះ៥ស្មើ៣និងចាញ់៣។

២៣-លោក Murat Yakin គ្រូបង្វឹកជម្រើសជាតិស្វ៊ីស។
-អត្រាឈ្នះ៤៣,៨ %
-តែងតាំង ខែសីហា ២០២១
-ដឹកនាំ៣២ប្រកួតឈ្នះ១៤ស្មើ១០និងចាញ់៨។

២៤-លោក Edward  lordanescuគ្រូបង្វឹកជម្រើសជាតិរ៉ូម៉ានី។
-អត្រាឈ្នះ៤០,៩ %
-តែងតាំង ខែមករា ២០២២
-ដឹកនាំ ២២ប្រកួតឈ្នះ៩ស្មើ៧និងចាញ់៦៕