តើកីឡាករបាល់ទាត់រូបណាមានល្បឿនលឿនបំផុតក្នុងឆ្នាំ ២០២៤?

May 8, 2024 - 18:41
 81
ចែករំលែកទៅកាន់

យោងតាមការចងក្រងនិងប្រមូលព័ត៌មានរបស់ The sky sports ចេញផ្សាយកាលពីពេលថ្មីៗនេះបានឱ្យដឹងថាខ្សែការពារ Micky Van de ven របស់ក្លិបមាន់ខ្នាយមាស Tottenham គឺជាកីឡាករដែលមានល្បឿនលឿនជាងគេបំផុតនៅលើពិភពលោកសម្រាប់ឆ្នាំ២០២៤។ ខ្សែបម្រើកណ្តាលសញ្ជាតិហូឡង់បានកត់ត្រាល្បឿនលឿនបំផុត៣៧,៣៨គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងអំឡុងពេលប្រកួតក្របខណ្ឌ Premier League ២០២៣-២៤ ។ គាត់បានមករួមរស់ជាមួយ Tottenham កាលពីខែសីហា​២០២៣ដោយបានចុះកុងត្រារយៈពេល៦ឆ្នាំនិងមានតម្លៃផ្ទេរជាង៥០លានដុល្លារ ពីក្លិប Wolfsburg មក Tottenham

ចំណែកឯកីឡាករដែលមានល្បឿនលឿនជាបន្តបន្ទាប់៩នាក់ផ្សេងទៀតរួមមានៈ

-កីឡាករ Kyle Walker ក្លិប Man City ល្បឿន៣៧,៣១ គីឡូម៉ែត្រក្នុង១ម៉ោង។

-កីឡាករ Chiedozie Ogbene ក្លិប Luton ល្បឿន៣៦,៩៣ គីឡូម៉ែត្រក្នុង១ម៉ោង។

-កីឡាករPedro Neto ក្លិប Wolves ល្បឿន៣៦,៨៦គីឡូម៉ែត្រក្នុង១ម៉ោង។

-កីឡាករ Dominik Szoboszlai ក្លិប Liverpool ល្បឿន៣៦,៧៦ គីឡូម៉ែត្រក្នុង១ម៉ោង។

-កីឡាករ Dara O’shea ក្លិប Burnley ល្បឿន ៣៦,៧៣គីឡូម៉ែត្រក្នុង១ម៉ោង។

-កីឡាករ Antonio Rudiger ក្លិប Real Madrid ល្បឿន៣៦, គីឡូម៉ែត្រក្នុង១ម៉ោង។

-កីឡាករ Anthony Gordon ក្លិប Newcastle ល្បឿន ៣៦,៦៨ គីឡូម៉ែត្រក្នុង១ម៉ោង។

-កីឡាករ Amadou Onana ក្លិប Everton ល្បឿន៣៦,៦៥ គីឡូម៉ែត្រក្នុង១ម៉ោង។

-កីឡាករ Mykhailo Mudryk ក្លិប Chelsea ល្បឿន៣៦,៦៣គីឡូម៉ែត្រក្នុង១ម៉ោង៕