ផ្លូវការ! Mbappe ចូលរួមជាមួយនឹង Real Madrid ដោយគ្មានតម្លៃខ្លួន

Jun 3, 2024 - 18:12
Jun 3, 2024 - 18:18
 270
ចែករំលែកទៅកាន់

ខ្សែប្រយុទ្ធ Kylian Mbappe បានចុះហត្ថលេខារួចរាល់ជាមួយនឹង Real Madrid នៅថ្ងៃទី០១ ខែកក្កដា តទៅ ដែលនេះជាផ្ទេរគ្មានតម្លៃខ្លួន ពេលកិច្ចសន្យារបស់គេនៅ Paris St-Germain នឹងត្រូវអស់សុពលភាពនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។

កីទ្បាករសញ្ជាតិបារាំងវ័យ ២៥ ឆ្នាំរូបនេះបានព្រមព្រៀមលក្ខខណ្ឌផ្ទាល់មាត់កាលពីខែកុម្ភៈ ផ្ទេរទៅកាន់ Bernabeu ហើយក៏បានប្រកាសក្នុងខែឧសភាថារូបគេនឹងចាកចេញពី PSG នៅចុងបញ្ចប់នៃរដូវកាលនេះ។ Real Madrid ត្រូវបានគេរំពឹងថានឹងប្រកាសការផ្ទេររបស់ Kylian Mbappe នៅសប្តាហ៍ក្រោយ ហើយក៏បង្ហាញខ្លួនជាផ្លូវការមុន Euro ឆ្នាំ ២០២៤ ផងដែរ។

Mbappe នឹងចុះកិច្ចព្រមព្រៀងជាមួយ Real Madrid រហូតដល់ឆ្នាំ ២០២៩ ដោយរកបាន ១៥ លានអឺរ៉ូ (១២,៨ លានផោន) ក្នុងមួយរដូវកាល បូកនឹងប្រាក់បន្ថែមលើការចុះហត្ថលេខា ១៥០ លានអឺរ៉ូ (១២៨ លានផោន) ដែលត្រូវបង់ក្នុងរយៈពេល ៥ ឆ្នាំ៕

ប្រភព៖ BBC