Real ឈរកំពូលតារាងក្លឹបមានជាងគេបំផុតលើពិភពលោក

May 24, 2024 - 20:40
 31
ចែករំលែកទៅកាន់

ក្លឹបជើងឯកអេស្ប៉ាញLa Liga Real Madrid បានត្រឡប់មកឈរនៅកំពូលតារាងរបស់ទស្សនាវដ្តីសេដ្ឋកិច្ច Forbes ជាក្លឹបបាល់ទាត់ដែលមានតម្លៃថ្លៃបំផុត លើពិភពលោកសម្រាប់៣ឆ្នាំជាប់ៗគ្នាក្នុងឆ្នាំ ២០២៤។ ក្លឹបដែលមានរហស្សនាមថា Los Blancos (ស្តេចស )មានតម្លៃដល់ទៅជាង៦,៦ពាន់លានដុល្លារនាំមុខក្លឹបបិសាចក្រហមManchester utd ។ នេះបើយោងតាមការចេញផ្សាយរបស់ទស្សនាវដ្តីForbesដែលត្រូវបានគេហទំព័រTribuna ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី ២៣ ឧសភា ២០២៤។

ក្លឹបបិសាចក្រហមManchester Utd ឈរចំណាត់ថ្នាក់លេខ២ក្នុងតារាង មានតម្លៃ៦,៥៥ពាន់លានដុល្លារនាំមុខBarcelona ចំណាត់ថ្នាក់លេខ៣មានតម្លៃ ,៦ពាន់លានដុល្លារ។  ចំណែកឯក្លឹបLiverpoolមានតម្លៃ ,៣៧ពាន់លាន, ក្លឹបជើងឯកPremier League មេឃខៀវManchester City មានតម្លៃ ,១ពាន់លានដុល្លារ, ក្លឹប Bayern  ៥ពាន់លានដុល្លារ, ក្លឹប Paris SG ,៤ពាន់លានដុល្លារ,ក្លឹបTottenham ,២ពានលានដុល្លារ, ក្លឹបChelsea ,១៣ពាន់លានដុល្លារនិងទី១០ក្លឹបArsenal មានតម្លៃ ,៦ពាន់លានដុល្លារ៕