តើក្លឹបឈ្នះពានរង្វាន់ FA Cup ទទួលបានលុយប៉ុន្មាន?

May 24, 2024 - 20:44
May 24, 2024 - 20:59
 54
ចែករំលែកទៅកាន់

ពានរង្វាន់ FA CUP គឺជាការប្រកួតបាល់ទាត់ចំណាស់ជាងគេបំផុតក្នុងពិភពលោក។ពាននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៧១ គិតមកទល់ពេលនេះមានអាយុកាល១៥១ឆ្នាំហើយ។ ការប្រកួតផ្តាច់ព្រ័ត្ររដូវកាល២០២៣-២៤ ត្រូវធ្វើឡើងនៅរាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ ទោះបីជាវាមានអាយុកាលចំណាស់ និងជាពានមួយមានប្រជាប្រិយភាពនៅក្នុងវិស័យបាល់ទាត់អង់គ្លេសក៏ដោយ តែបើនិយាយពីប្រាក់រង្វាន់វិញគឺតិចបំផុត។

តើក្លឹបឈ្នះពាននេះបានលុយប៉ុន្មាន? យោងតាមប្រភពពីកាសែតអង់គ្លេស​The sun ចេញផ្សាយកាលពីពេលថ្មីៗនេះបានអោយដឹងថា ក្លឹបដែលឈ្នះពានរង្វាន់នេះទទួលបានលុយសរុបប្រហែល៤,៧លានដុល្លារនិងចំណាត់ថ្នាក់លេខ២ទទួលបានលុយសរុបប្រហែល៣,៤លានដុល្លារ។ ប្រាក់រង្វាន់នេះត្រូវបានគេបែងចែកទៅតាមតំណាក់កាលនីមួយៗដូចខាងក្រោមៈ

១-អ្នកឈ្នះជុំបឋមបន្ថែមទទួលបាន១៤៣១ដុល្លារ

២-អ្នកចាញ់ជុំបឋមបន្ថែមទទួលបាន៤៧៧ដុល្លារ

៣-អ្នកឈ្នះជុំបឋមទទួលបាន១៨៣៨ដុល្លារ

៤-អ្នកចាញ់ជុំដំបូងទទួលបានដុល្លារ៦១២ដុល្លារ

៥-អ្នកឈ្នះវគ្គជម្រុះជុំទីមួយទទួលបាន២៨៦០ដុល្លារ

៦-អ្នកចាញ់វគ្គជម្រុះជុំទីមួយទទួលបាន៩៥៤ដុល្លារ

៧-អ្នកឈ្នះវគ្គជម្រុះជុំទី២ទទួលបាន៤២៩៥ដុល្លារ

៨-អ្នកចាញ់វគ្គជម្រុះជុំទី២ទទួលបានដុល្លារ១៤៣១ដុល្លារ

៩-អ្នកឈ្នះវគ្គជម្រុះជុំទីបីទទួលបាន៧១៥៨ដុល្លារ

១០-អ្នកចាញ់វគ្គជម្រុះជុំទីបីទទួលបាន២៣៨៦ដុល្លារ

១១-អ្នកឈ្នះវគ្គជម្រុះជុំទី៤ទទួលបានជាង១ម៉ឺនដុល្លារ

១២-អ្នកចាញ់វគ្គជម្រុះជុំទី៤ទទួលបានជិត៤០០០ដុល្លារ

១៣-អ្នកឈ្នះជុំទីមួយទទួលបានជាង៥ម៉ឺនដុល្លារ

១៤-អ្នកឈ្នះជុំទីពីរទទួលបានជាង៨ម៉ឺនដុល្លារ

១៥-អ្នកឈ្នះជុំទី 3 ទទួលបានចំនួនជាង១៣ម៉ឺនដុល្លារ

១៦-អ្នកឈ្នះជុំទីបួន ទទួលបានជាង១៥ម៉ឺនដុល្លារ

១៧-អ្នកឈ្នះជុំទីប្រាំទទួលបានជាង២៨ម៉ឺនដុល្លារ

១៨-អ្នកឈ្នះវគ្គ៨ក្រុមចុងក្រោយទទួលបាន៥៧ម៉ឺនដុល្លារ

១៩-អ្នកឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទទួលបាន ១,២លានដុល្លារ

២០-អ្នកចាញ់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទទួលបាន៦៣ម៉ឺនដុល្លារ

២១-ជ័យលាភី​លេខ​២​ចុងក្រោយ​ទទួលបាន​១,២លានដុល្លារ

២២-អ្នកឈ្នះចុងក្រោយទទួលបាន២,៥លានដុល្លារ ៕