តើកីឡាកររូបណាឈ្នះពានរង្វាន់ច្រើនជាងគេ?

May 24, 2024 - 20:36
 16
ចែករំលែកទៅកាន់

កីឡាករគ្រប់រូបមានក្តីស្រមៃមិនខុសគ្នាទេពេលទៅលេងនៅក្លឹបណាមួយ មហិច្ឆតារបស់ពួកគេធំបំផុតគឺការលើកពានប៉ុន្តែលទ្ធផលយ៉ាងណាវាអាស្រ័យទៅលើកេរ្ត៍ឈ្មោះ និងធនធានរបស់ក្លឹបដែរ។ គិតមកត្រឹមពេលនេះមានតែកីឡាករ១៤នាក់ប៉ុណ្ណោះដែលជោគជ័យបំផុតក្នុងអាជីពបាល់ទាត់របស់ពួកគេដែលម្នាក់ៗសុទ្ធតែបានឈ្នះពានច្រើនជាង៣០។

តើកីឡាកររូបណាឈរកំពូលតារាង?

 យោងតាម Givemesport.com បានឱ្យដឹងថា ក្នុងចំណោមកីឡាករទាំង១៤ មានតែកីឡាករ២រូបប៉ុណ្ណោះគឺខ្សែប្រយុទ្ធ Lionel Messi និងខ្សែការពារ Dani Alves ឈរកំពូលតារាងដូចគ្នាជាមួយនឹងការឈ្នះពានរង្វាន់ចំនួន៤៤រៀងៗខ្លួនដែលភាគច្រើនពេលពួកគេលេងជាមួយ Barcelona អស់រយៈពេលជាច្រើនឆ្នាំ។ Messi ឈ្នះសំខាន់ៗមួយចំនួនដូចជា៖ ពានLa Liga ចំនួន១០ ពានCopa del Rey ចំនួន៧ ពាន Supercopa de Espana ចំនួន៧ ពានChampion League ៤ ពាន UEFA Super Cup ៣ ពានFIFA​​ Club World Cup ៣ ពានLigue 1 ២ ពានWorld Cup ១ ពាន Copa America ១ រួមនឹងពានផ្សេងៗទៀត។ 

ចំណែកឯកីឡាករ Dani Alvesក៏ទទួលបានពានចំនួន៤៤ដែរហើយពានភាគច្រើនពេលនៅជាមួយក្លឹបBarcelona។ចំណែកកីឡាករHossam Ashourរបស់អេហ្ស៊ីបឈ្នះពាន ៣៩ Iniesta ៣៧ , Gerad Pique ៣៧ Sergio Busquets ៣៦ Kenny Balglish ៣៥ Ryan Gigg ៣៥ Cristiano Ronaldo ៣៥ Karim Benzema ៣៣ Xavi ៣៣ Zlatan Ibrahimovic ៣២ Vitor Baia ៣១ និង Maxwell ៣០