គ្រូ​បង្វឹក​ EURO 2024 រូបណាមាន​ប្រាក់​ឈ្នួល​ខ្ពស់បំផុត?

May 4, 2024 - 17:38
May 6, 2024 - 21:20
 37
ចែករំលែកទៅកាន់

យោងតាមការស្រាវជ្រាវមួយដែលធ្វើឡើងដោយ ក្រុមហ៊ុនហិរញ្ញវត្ថុបាល់ទាត់ Finance Football បានបង្ហាញថាលោក Gareth Southgate ទទួលប្រាក់ឈ្នួលខ្ពស់បំផុតនៅក្នុងបញ្ជីប្រាក់ខែប្រចាំឆ្នាំរបស់គ្រូបង្វឹកក្រុមជម្រើសជាតិទាំង២៤ក្រុម ដែលត្រូវប្រកួត EURO ឆ្នាំ ២០២៤ នៅប្រទេសអាល្លឺម៉ង់។ Gareth Southgate (អង់គ្លេស) គឺជាគ្រូបង្វឹកដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំជាង ៦ លានដុល្លារ នាំមុខគ្រូបង្វឹកម្ចាស់អាល្លឺម៉ង់ Julian Nagelsmann ដែលរកបានប្រហែលជាង៥ លានដុល្លារក្នុងមួយឆ្នាំ។ ប្រទេសអាល្លឺម៉ង់នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួត UEFA EURO ២០២៤ នាពេលខាងមុខដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៤ មិថុនាដល់១៤កក្កដា ២០២៤។

ខាងក្រោមនេះគឺជាបញ្ជីប្រាក់ខែប្រចាំឆ្នាំរបស់គ្រូបង្វឹកក្រុមជម្រើសជាតិយូរ៉ូទាំង២៤ក្រុម៖

១-Gareth Southgate ជម្រើសជាតិអង់គ្លេសទទួលបានជាង៦លានដុល្លារ។

២-Julian Nagelsmann ជម្រើសជាតិអាល្លឺម៉ង់ទទួលបានជាង៥លានដុល្លារ។

៣-Roberto Martinez ជម្រើសជាតិព័រទុយហ្គាល់ទទួលបាន ជាង៤,២លានដុល្លារ។

៤-Didier Deschamps ជម្រើសជាតិបារាំងទទួលបាន ,០៦លានដុល្លារ។

៥-Louis van Gaal ជម្រើសជាតិហូឡង់ទទួលបាន ,២លានដុល្លារ។

៦-Luciano Spalettiជម្រើសជាតិ អ៊ីតាលីទទួលបាន ៣,២លានដុល្លារ

៧-Vicenzo Montella ជម្រើសជាតិតួកគីទទួលបាន ,៩៣លានដុល្លារ។

៨-Murat Yakin ជម្រើសជាតិស្វីសទទួលបាន ,៧លានដុល្លារ។

៩-Ralf Rangnick ជម្រើសជាតិអូទ្រីសទទួលបាន ,៦លានដុល្លារ។

១០-Domenico Tedesco ជម្រើសជាតិបែលហ្ស៊ិកទទួលបាន ,៦លានដុល្លារ។

១១-Zlatko Dalić ជម្រើសជាតិក្រូអាស៊ី(ក្រូអាត) ទទួលបាន ,៦លានដុល្លារ។

១២-Dragan Stojković ជម្រើសជាតិស៊ែប៊ីទទួលបាន ,៥លានដុល្លារ។

១៣-Luis de la Fountain ជម្រើសជាតិអេស្ប៉ាញទទួលបាន ១,៣លានដុល្លារ។

១៤-Serhiy Rebrov ជម្រើសជាតិអ៊ុយក្រែនទទួលបាន ជាង១,៣លានដុល្លារ។

១៥-Kasper Wheelman ជម្រើសជាតិដាណឺម៉ាក ទទួលបាន ជាង ១,២លានដុល្លារ ។

១៦- Sylvinho ជម្រើសជាតិអាល់បានីទទួលបាន ជាង៨០ម៉ឺនដុល្លារ។

១៧-Michal Probierz ជម្រើសជាតិប៉ូឡូញទទួលបាន ៥៩ម៉ឺនដុល្លារ។

១៨-Steve Clark ជម្រើសជាតិស្កុតឡែនទទួលបាន ៥៨ម៉ឺនដុល្លារ។

១៩-Francesco Calzona ជម្រើសជាតិស្លូវ៉ាគីទទួលបាន ៥៧ម៉ឺនដុល្លារ។

២០-Marco Rossi ជម្រើសជាតិហុងគ្រីទទួលបាន ៣២ម៉ឺនដុល្លារ។

២១- Matjaž  ជម្រើសជាតិស្លូវេនីទទួលបាន ៣២ម៉ឺនដុល្លារ។

២២-Ivan Hashekជម្រើសជាតិឆែកជាង២៧ម៉ឺនដុល្លារ។

២៣-Edward Iordănescuជម្រើសជាតិរ៉ូម៉ានីទទួលបាន ២៥ម៉ឺនដុល្លារ។

២៤- Willy Sagnol ជម្រើសជាតិហ្ស៊កហ្ស៊ីទទួលបានជាង ២១ ម៉ឺនដុល្លារ៕