Neymar នឹងវិលត្រឡប់ទៅទ្រនំចាស់វិញក្នុងឆ្នាំ ២០២៥

Apr 2, 2024 - 00:25
 15
ចែករំលែកទៅកាន់

យោងតាមការចេញផ្សាយរបស់ Forbes កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២៤ បានឱ្យដឹងថា ខ្សែប្រយុទ្ធ Neymar នឹងវិលត្រឡប់ទៅទ្រនំចាស់ Santos វិញនៅឆ្នាំ ២០២៥..។ 

UOL Esporte ក៏បានរាយការណ៍ដែរថា Neymar បានដើរយ៉ាងលឿនកាត់បន្ទប់ផ្លាស់សំលៀកបំពាក់ក្លឹប Santos របស់គាត់ ហើយបានជូនដំណឹងដល់កីឡាករថា គាត់នឹងត្រលប់មកលេងក្នុងការប្រកួតជើងឯកប្រេស៊ីលនៅឆ្នាំ ២០២៥..។ សេចក្តីរាយការណ៍នេះវាផ្ទុយទៅនឹងការចុះផ្សាយកាលពីប៉ុន្មានថ្ងៃមុនដែលថាកីឡាកររូបនេះគ្រោងនឹងវិលត្រឡប់មកក្លឹបអ្នកមានបុណ្យ Barcelona វិញ។

ខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងជាប់កុងត្រាជាមួយក្លឹប Al-Hilal របស់លីកបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត Saudi Pro League ។ ទោះជាយ៉ាងនេះក្តី ចាប់តាំងពីមកលេងនៅអាស៊ី គាត់មិនសូវបានបង្ហាញវត្តមានទេ ពោលទើបតែលេងបាន៥ប្រកួតប៉ុណ្ណោះដោយសាររងរបួសជង្គង់ក្នុងអំឡុងពេលប្រកួតចាញ់អ៊ុយរ៉ូហ្គាយដោយលទ្ធផល២-០កាលពីខែតុលា។ Neymar ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រលប់​ចូលទីលានប្រកួត​វិញនៅពេល​រដូវ​កាលរបស់​ក្លឹប​បាល់ទាត់អឺរ៉ុប​ឆ្នាំ២០២៤-២៥ ចាប់​ផ្ដើម៕