តើក្លឹបណាមានចំណាត់ថ្នាក់អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រ PL?

May 24, 2024 - 20:50
 36
ចែករំលែកទៅកាន់

ក្លិប Sheffield United បានបំបែកឯតទគ្គកម្មឆ្នាំ២០២៣-២៤ ជាក្លឹបដែលរបូតគ្រាប់បាល់ច្រើនជាងគេបំផុតប៉ុន្តែមិនមែនជាក្លឹបដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ Premier League នោះទេ។ក្លឹបនេះបានធ្វើអោយរបូតគ្រាប់បាល់១០៤គ្រាប់មិនធ្លាប់មានពីមុនមកតែមិនមែនជាក្លឹបមានកំណត់ត្រាអាក្រក់បំផុតនោះដោយសារតែពេលបញ្ចប់រដូវកាលគេរកបាន១៦ពិន្ទុដែរ។

តើក្លឹបណាមានកំណត់ត្រាអន់បំផុត?

យោងតាមកំណត់ត្រារបស់ Givemesport.com ចេញផ្សាយកាលពីថ្ងៃទី ២០ ខែឧសភា ២០២៤  បានអោយដឹងថា Derby នៅតែជាក្លឹបជាប់ក្នុងកំណត់ត្រាអន់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ Premier League Derby បានកាន់កាប់តំណែងនេះតាំងពីឆ្នាំ ២០០៧-២០០៨មកម្លេះ ហើយគ្មានក្រុមណាមួយអាចបំបែកឯតទគ្គកម្មបាននៅឡើយទេ។ ក្នុងរដូវកាល២០០៧-០៨ ក្លឹប Derbyជាប់ចំណាត់ថ្នាក់បាតរាងទទួលបានតែ១១ពិន្ទុប៉ុណ្ណោះក្នុង៣៨ប្រកួត(ឈ្នះ ១ ស្មើ ៨និងចាញ់ ២៩) ស៊ុតបាល់បាន ២០គ្រាប់របូត ៨៩គ្រាប់។

ចំណែកក្លឹបដែលមានកំណត់ត្រាអាក្រក់ទី២បានទៅលើក្លឹប Sunderland ដែលបានកាន់កាប់កំណត់ត្រានេះតាំងពីឆ្នាំ ២០០៥-០៦។បញ្ចប់រដូវកាលបាតតារាង ឈ្នះ ៣ ស្មើ៦ និងចាញ់ ២៩ ប្រកួតជាមួយនឹងគ្រាប់បាល់បញ្ចូលទីបាន ២៦គ្រាប់ របូត ៦៩គ្រាប់ ទទួលបាន ពិន្ទុសរុប១៥។ ដោយឡែកក្លឹបអន់បំផុតទី៣បានទៅលើ Sheff Utd ក្នុងឆ្នាំ ២០២៣-២៤ ចំណាត់ថ្នាក់បាតតារាង ទទួលបានពិន្ទុសរុប១៦ បន្ទាប់ពី ឈ្នះ ៣ ស្មើ ៧ និងចាញ់ ២៨ប្រកួត។ក្លឹបនេះស៊ុត​បញ្ចូលទីបាន ៣៥និងរបូត១០៤ គ្រាប់ មិនដែលមានក្នុងប្រវត្តិសាស្ត្រ Premier League