អតីតខ្សែប្រយុទ្ធ Chelsea ជួយសង្គ្រោះមនុស្ស ជាង ១០០នាក់

May 8, 2024 - 18:51
 41
ចែករំលែកទៅកាន់

ក្នុងសម្លៀកបំពាក់ធម្មតាកាលពីចុងសប្តាហ៍នេះ អតីតខ្សែប្រយុទ្ធ Atletico Madrid និង Chelsea កីឡាករ Diego Costa គឺជាវីរៈបុរសបន្ទាប់ពីគាត់បានជួយសង្រ្គោះប្រជាជនប្រេស៊ីលជាង១០០នាក់ក្នុងរដ្ឋ Rio Grande do Sul ពីទឹកជំនន់។ ទឹកជំនន់កាលពីសប្តាហ៍មុនបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៦៧នាក់ហើយ១០១នាក់ទៀតត្រូវបានរាយការណ៍ថាកំពុងបាត់ខ្លួន។ តាមការប៉ាន់ប្រមាណមនុស្ស ៦៩០០០នាក់គ្មានផ្ទះសម្បែង ហើយ១៣០០០នាក់ទៀតកំពុងស្ថិតក្នុងការភៀសខ្លួន។ រដ្ឋនេះមានប្រជាជនចំនួន១១លាននាក់ ហើយផ្ទះចំនួន៤២១០០០នៅតែគ្មានអគ្គិសនីប្រើប្រាស់។ ទីក្រុងចំនួន១១៥ ក៏គ្មានសេវាទូរស័ព្ទ និងអ៊ីនធឺណិតដែរ។

យោងតាមសារព័ត៌មាន Cadena SER បានអោយដឹងថា Costa បានត្រឡប់មកពីហ្វឹកហាត់វិញ ហើយបានសួរទៅអ្នកគាំទ្រក្លិប Gremio ដែលគាត់កំពុងលេងនៅតំបន់នោះ ថាតើគាត់អាចជួយដោយរបៀបណា។ បន្ទាប់ពីត្រូវបានពន្យល់ពីកន្លែងដែលមនុស្សខ្វះខាតនោះ Costa បានចូលក្នុងរថយន្ត Jeep របស់គាត់ ហើយប្រមូលម៉ូតូទឹករបស់គាត់ បន្ទាប់មកបានចាប់ផ្តើមជិះកាណូតស្វែងរកមនុស្សដែលជាប់គាំងដោយទឹកជំនន់ទៅកាន់ទីសុវត្ថិភាព។ គាត់ក៏បានបបួលមិត្តភ័ក្តិរបស់គាត់ចំនួនបួននាក់ផងដែរ ដើម្បីបំពេញភារកិច្ច ហើយ ពួកគេបានបញ្ចប់ការជួយសង្គ្រោះមនុស្សប្រហែល១០០នាក់។

បុរសម្នាក់បាន និយាយថាពេលនេះខ្ញុំមានអាយុ ៥៦ ឆ្នាំហើយខ្ញុំធ្វើដំណើរជាមួយអ្នកគាំទ្រ Gremio  ដើម្បីធ្វើអ្វីគ្រប់យ៉ាង។ អ្វីដែល Diego បានធ្វើនៅថ្ងៃនេះ ខ្ញុំមិនដែលឃើញពីមុនមកទេ។ គាត់ទើបតែបានមកដល់ទីនេះកាលពីប៉ុន្មានខែមុន គាត់បានទុកឡានរបស់គាត់ទៅក្នុងទឹក ហើយជិះម៉ូតូទឹករបស់គាត់រួមជាមួយមិត្តភ័ក្តិដើម្បីស្វែងរកអ្នកដែលជាប់គាំងក្នុងទឹកជំនន់។ Costa បានចូលរួមជាមួយ Gremio ក្នុងខែកុម្ភៈ ដោយស៊ុតបញ្ចូលទីបាន៦គ្រាប់ និងជួយបានម្តង ក្នុង១០ ប្រកួតរបស់គាត់រហូតមកដល់ពេលនេះ ដោយចូលមកជំនួស Luis Suarez ។ កីឡាករវ័យ៣៥ ឆ្នាំរូបនេះបានចំណាយពេលកាលពីរដូវកាលមុននៅ Botafogo