​ពាន​បាល់​មាស​​ Maradona​ ដាក់លក់ដេញ​ថ្លៃ

May 8, 2024 - 20:58
May 8, 2024 - 21:03
 10
ចែករំលែកទៅកាន់

ផ្ទះដេញថ្លៃ Aguttes បាននិយាយកាលពីថ្ងៃអង្គារទី៧ ឧសភា ២០២៤ ថា ពានរង្វាន់បាល់មាសរបស់ Diego Maradona ដែលបានមកពី World Cup ឆ្នាំ១៩៨៦ បន្ទាប់ពីយកឈ្នះ អង់គ្លេសដោយលទ្ធផល - វគ្គ៨ក្រុមចុងក្រោយ នឹងត្រូវដាក់លក់ដេញថ្លៃនៅប្រទេសបារាំងក្នុងខែមិថុនាខាងមុខនេះ។ នៅក្នុងការប្រកួតនោះដែរ Maradona ស៊ុតបញ្ចូលទីបាន២គ្រាប់ម្នាក់ឯង ខណៈគ្រាប់បាល់ទី១គាត់បានលួចបន្លំប្រើដៃទះបាល់បញ្ចូលទីដែលក្រោយមកត្រូវបានដាក់រហស្សនាមថា Hand of God

ទោះជាយ៉ាងណាក្តីគ្រាប់បាល់ទីពីរគាត់ធ្វើបានល្អខ្លាំងណាស់ ដោយរត់ចេញពីពាក់កណ្តាលទី ឆ្លងកាត់កីឡាករអង់គ្លេសប្រាំនាក់មុននឹងស៊ុតបញ្ចូលទីហើយគ្រាប់បាល់នោះត្រូវបានបោះឆ្នោតជាគ្រាប់បាល់ល្អប្រចាំសតវត្ស នេះគឺជាពានរង្វាន់បាល់មាសដំបូងគេដែលដាក់លក់ដេញថ្លៃខណៈតម្លៃដេញថ្លៃមិនទាន់បានបញ្ជាក់នោះ ផ្ទះដេញថ្លៃរំពឹងថាវានឹងប្រមូលបានលុយរាប់លានដុល្លារ នៅថ្ងៃទី ខែមិថុនា។

ពានរង្វាន់បាល់មាសត្រូវបានបង្កើតឡើងនៅ World Cup ឆ្នាំ១៩៨២។កីឡាករដែលធ្លាប់ឈ្នះពាននេះរួមមាន កីឡាករ Paolo Rossi( អ៊ីតាលី) កីឡាករ Romario និង Ronaldo (ប្រេស៊ីល) Zinedine Zidane (បារាំង) ខណៈ Lionel Messi អាហ្សង់ទីនគឺជាកីឡាករតែមួយគត់ដែលបានឈ្នះពានរង្វាន់ពីរដង។ Maradona ដែលបានស្លាប់នៅឆ្នាំ ២០២០បានឈ្នះពានរង្វាន់បាល់មាស បន្ទាប់ពីដឹកនាំអាហ្សង់ទីនឈ្នះពាន World Cup នៅប្រទេសម៉ិកស៊ិក ដោយស៊ុតបញ្ចូលទីបាន ៥ គ្រាប់គិតមកត្រឹមវគ្គផ្តាច់ព្រ័ត្រ ក្នុងឋានៈជាប្រធានក្រុមប្រទេសរបស់គាត់ និងលេងរាល់នាទីនៃការប្រកួត៕