អ្នកគាំទ្រលង់សម្រស់ពិធីការិនីផ្សាយ UCL

May 2, 2024 - 16:25
 90
ចែករំលែកទៅកាន់

អ្នកគាំទ្របាល់ទាត់នៅក្នុងការប្រកួត UEFA Champion League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១រវាងក្រុម Bayern Munich និង Real Madrid បានលង់សម្រស់ពិធីការរិនីទូរទស្សន៍ Eva Murati និងបានសរសើរនាងថាជាស្ត្រីដែលស្អាតបំផុតមិនធ្លាប់ឃើញពីមុនមក។ ក្នុងអំឡុងពេល ដឹកនាំការផ្សាយរទូរទស្សន៍ Tring TV សម្រាប់កម្មវិធីប្រកួតUEFA Champion Leagueនាង Eva Murati ជនជាតិអាល់បានីត្រូវបានគេដាក់រហស្សនាមថា រាជនីសម្រស់ទ្វីបអឺរ៉ុបនិងជាស្ត្រីដ៏ស្រស់ស្អាតបំផុត។

តារា​ស្រី​វ័យ ២៨ ឆ្នាំ​រូប​នេះ​មានទេពកោសល្យ ពហុជំនាញគឺជា​តារា​សម្ដែង ពិធីការិនី និង​ជា​តារា​ម៉ូដែល​ដ៏​ជោគជ័យ​នៅ​ស្រុក​កំណើត​របស់​នាង។ចំពោះការសិក្សាវិញនាងបានបញ្ចប់បរិញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យ Tirana។ តារាដែលមានដើមកំណើតនៅ Elbasan និងស្ទាត់ជំនាញភាសាអ៊ីតាលី បានបង្ហាញនូវសកម្មភាពដ៏ធំបំផុតនៅអឺរ៉ុបសម្រាប់ទូរទស្សន៍ Tring ចាប់តាំងពីឆ្នាំ ២០១៧មកម្លេះ ។

Eva បានចែករំលែករូបភាពក្នុងស្ទូឌីយ៉ូរបស់នាងនៅក្នុងឈុតពណ៌ស្វាយ ដើម្បីស្វាគមន៍រាត្រីដ៏ជក់ចិត្តនៃការប្រកួតជើងទីមួយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។រូបភាពនេះហើយដែលធ្វើកក្រើកអ្នកគាំទ្រឈ្លក់វង្វេងនឹងសម្រស់របស់នាង។ អ្នកគាំទ្រ​​ម្នាក់បានឆ្លើយតបថា៖ «នាងគឺមានសម្រស់ប្លែកមួយ ហើយនេះជាដំណាក់កាលនៃជោគជ័យរបស់នាង។ អ្នកម្នាក់ទៀតបាននិយាយថា៖ «សម្រស់របស់នាងគឺជាហេតុផលមួយដែលធ្វើឱ្យ Champions League អស្ចារ្យ។ចំណែកឯអ្នកគាំទ្រផ្សេងៗទៀតក៏មិនខុសគ្នាដែរសុទ្ធតែបានលង់សម្រស់ទៅលើនាង។នៅលើបណ្តាញសង្គមមានអ្នកតាមដាន Instagram របស់នាងជិតមួយលាននាក់៕