ឈ្វេងយល់ពីប្រវត្តិពាន UCL

May 2, 2024 - 16:32
 2
ចែករំលែកទៅកាន់

ពានរង្វាន់ជើងឯក UEFA Champions League ត្រូវបានបង្កើតឡើងដំបូងដោយអ្នករចនាម៉ូដជនជាតិស្វីសក្នុងឆ្នាំ១៩៦៧។ ទទ្ទឹមនឹងការបង្កើតពាននេះច្បាប់មួយក៏ត្រូវបានបង្កើតឡើងដែរក្នុងឆ្នាំ ១៩៦៨-៦៩ ដែលបានចែងថាពាននេះអាចយកជាកម្មសិទ្ធិសម្រាប់តែក្លិបណាដែលឈ្នះការប្រកួតប្រាំដង ឬបីឆ្នាំជាប់ៗគ្នា។ Real Madrid, Ajax, Bayern , Milan និង Liverpool សុទ្ធតែមាននេះនៅក្នុងបន្ទប់ពានរង្វាន់របស់ពួកគេ។ ច្បាប់នេះត្រូវបានផ្លាស់ប្តូរមុនឆ្នាំ២០០៨-០៩ដែលបានចែងថាៈពានរង្វាន់ដើមត្រូវតែរក្សានៅUEFA ហើយក្លឹបដែលឈ្នះទទួលបានត្រឹមតែពានរង្វាន់ចម្លងតែប៉ុណ្ណោះ។នេះបើយោងតាមកាសែត New York Times

ពានរង្វាន់នេះមានចំនុចសំខាន់ៗចំនួន១០

-ពានរង្វាន់ Champions League ជាប្រវត្តិសាស្ត្រត្រូវបានគេផ្តល់ឈ្មោះផ្សេងៗគ្នាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះមានដូចជា៖ Coupe des Clubs Champions Européens (រវាងឆ្នាំ ១៩៦៧ និង១៩៩៤), European Champion Clubs' Cup និង European Cup ។ នេះបើយោងតាមគេហទំព័រ Football history.org

-ពានរង្វាន់ Champions League ដើមឡើយត្រូវបានប្រើសម្រាប់តែការបង្ហាញជាផ្លូវការដល់ក្រុមដែលឈ្នះប៉ុណ្ណោះ ប៉ុន្តែពានរង្វាន់នេះនៅតែជាកម្មសិទ្ធិរបស់ UEFA ។ជាលទ្ធផលក្រុមដែលឈ្នះតែងតែត្រូវបានបង្ហាញជាមួយនឹងពានរង្វាន់ចម្លងដែលពួកគេអាចយកទៅក្លឹបបាល់ទាត់រៀងៗខ្លួន។

-ជាទូទៅ UEFA រក្សាពានរង្វាន់ Champions League នៅទីស្នាក់ការកណ្តាលរបស់ពួកគេ។

-ពានរង្វាន់ Champions League មានទម្ងន់ , គីឡូក្រាមតែប៉ុណ្ណោះ។នេះបើយោងតាម Aford Awards.co.uk

-ប្រាក់រង្វាន់សម្រាប់ការឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League គឺជាង២០លានដុល្លារ(ក្នុងទឹកប្រាក់សរុបជាង២ពាន់លានដុល្លារ)ខណៈដែលក្រុមជើងឯករងទទួលបាន ជាង១៦លានដុល្លារ។ ប្រាក់រង្វាន់គឺទទួលបាននៅគ្រប់ដំណាក់កាលនៃការប្រកួតជាមួយនឹងប្រាក់បន្ថែមពីសិទ្ធិទូរទស្សន៍ត្រូវបានបែងចែករវាងក្លឹបនីមួយៗ។ 

-ពានរង្វាន់ Champions League មានកម្ពស់៧១សង្ទីម៉ែត្រ ទោះបីជាខ្លីជាងពានរង្វាន់ Premier League  ៣៣សង្ទីម៉ែត្រ។

-សារធាតុដ៏សំខាន់ និងស្មុគស្មាញបំផុតនៃពានរង្វាន់ជើងឯកលីកគឺដៃកាន់ដែលធ្វើអោយវាចំណាយពេលរហូតដល់១៥ថ្ងៃ។

-ពានរង្វាន់បច្ចុប្បន្នគឺជាកំណែទម្រង់លើកទី៥ ហើយត្រូវបានចាត់តាំងដោយអគ្គលេខាធិការ UEFA លោក Hans Bangerter បន្ទាប់ពី Real Madrid ត្រូវបានអនុញ្ញាតឱ្យរក្សាពានរង្វាន់ដើមនៅឆ្នាំ ១៩៦៧។ នេះបើយោងតាមគេហទំព័រ EUFA.com

-ពានរង្វាន់ Champions League ត្រូវបានរចនាឡើង និងធ្វើឡើងនៅទីក្រុង Berne (ជិតទីស្នាក់ការកណ្តាលរបស់ UEFA) ដោយលោក Jurgeg Stadelmann គាត់បានបង្កើតពានរង្វាន់ Champions League ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ។

១០-ពានរង្វាន់នេះត្រូវចំណាយពេល៣៤០ ម៉ោងដើម្បីសម្រេចបាន ។លោក Stadelmann បានជួបនឹងពេលវេលាកំណត់ដ៏តឹងរ៉ឹង ដោយសារតែគាត់រៀបការហើយត្រូវនាំប្រពន្ធរបស់គាត់ជិះទូករយៈពេលដប់ថ្ងៃទៅកាន់ទីក្រុង Los Angelo ។នេះបើយោងតាមគេហទំព័រ EUFA.com ៕