ហេតុអ្វីបានជា Real Madrid ពាក់អាវសនិងមានមកុដនៅលើផ្លាកសញ្ញា?

May 2, 2024 - 23:20
 7
ចែករំលែកទៅកាន់

ក្លិប Real Madrid គឺជាក្រុមដែលជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អឺរ៉ុបជាមួយនឹងការឈ្នះពានអឺរ៉ុបរហូតទៅដល់ចំនួន១៤ដងរួចមកហើយ។ ក្លិបយក្ស LaLiga បានប្រើប្រាស់ឈុតពណ៌សដ៏ល្បីល្បាញរបស់ពួកគេចាប់តាំងពីក្លិបត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩០២ ។ ដោយសាតែព័ណ៌ដ៏ល្បីល្បាញបែបនេះហើយទើមធ្វើអោយមានឈ្មោះហៅក្រៅរបស់ក្លឹបថា Los Blancos(ភាសាអេស្ប៉ាញ) ដែលមានន័យថាព័ណ៌។បន្ថែមពីនេះទៀតនៅផ្នែកខាងលើនៃផ្លាកសញ្ញាក្លឹប មានមកុដមួយផងដែរ។

ហេតុអ្វីបានជា Real Madrid ស្លៀកពណ៌ស?

ជាការពិតណាស់ព័ណ៌ ត្រូវបានគេទទួលស្គាល់ជាយូរមកហើយថាជាឈុតដែលមានន័យដ៏ធំបំផុតនៅក្នុងបាល់ទាត់ពិភពលោក ប៉ុន្តែតើការបំផុសគំនិតរបស់ Real Madrid មានប្រភពពីណា? ការជ្រើសរើសយកព័ណ៌សនេះមិនមែនជារឿងចៃដន្យទេ តាមពិតទៅក្លិបReal Madrid  យកគំរូតាមប្រទេសអង់គ្លេស។ ក្រុមនោះមានឈ្មោះ Corinthian FC ដែលជាក្រុមកីឡាករស្ម័គ្រចិត្តមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស។ Corinthian FC គឺជាក្លិបដ៏ល្បីល្បាញមួយនៅក្នុងប្រទេសអង់គ្លេសនៅដើមទសវត្សរ៍ឆ្នាំ ១៩០០ ជាមួយនឹងកេរ្តិ៍ឈ្មោះក្នុងការលេងស្ទីលលេងដ៏រំភើបនៅលើវាលស្មៅ។ លទ្ធផលដ៏ល្បីបំផុតមួយរបស់ក្រុមនេះគឺការឈ្នះ ១១- លើក្រុម Manchester United ដែលនៅតែជាបរាជ័យដ៏ល្វីងជួរចត់បំផុតរបស់បិសាចក្រហមរហូតមកដល់បច្ចុប្បន្ន។

ស្ថាបនិករបស់ក្លិប Real ពីរនាក់គឺលោក  - Patricio Escobal និង Felix Quesada បានមកលេងក្លឹបនៅឆ្នាំ ១៩០២ ខណៈពេលដែលពួកគេលេងហ្គេមនៅ The Oval ពួកគេមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះក្លឹប ហើយបានសម្រេចចិត្តយកអាវពណ៌សរបស់ Corinthian FC មកធ្វើជាឈុតផ្ទាល់ខ្លួនរបស់ពួកគេ ដោយបន្ថែមខោខ្លី និងស្រោមជើងពណ៌សដែលត្រូវគ្នា។ពណ៌របស់ក្លឹបបានបន្តជំរុញឱ្យមានឈ្មោះហៅក្រៅថា Los Blancos(ភាសាអេស្ប៉ាញ) ដែលមានន័យថា ព័ណ៌ស។ 

ចុះចំណែករូបសញ្ញាមកុដវិញ?

វាក៏មានប្រវត្តិនៃឈ្មោះរបស់ Real ដែលបកប្រែថា Royal Madrid ផងដែរ។ ឈ្មោះនេះត្រូវបានផ្តល់ឱ្យក្លិបបន្ទាប់ពីស្តេច Alfonso XIII បានផ្តល់ការឧបត្ថម្ភដល់ពួកគេក្នុងឆ្នាំ១៩២០ ។ទោះជាយ៉ាងណាក៏ដោយមកុដបានបាត់ពីផ្លាកសញ្ញានៅឆ្នាំ១៩៣១ នៅពេលដែលអេស្ប៉ាញក្លាយជាសាធារណរដ្ឋប៉ុន្តែវាបានត្រឡប់មកវិញនៅឆ្នាំ ១៩៤១៕