កីឡាករចាំទីល្អបំផុតនៅ Premier League ជានរណា?

Apr 4, 2024 - 23:07
 3
ចែករំលែកទៅកាន់

កីឡាករអន្តរជាតិប្រេស៊ីល Alisson ដែលកំពុងលេងឱ្យក្លឹប Liverpool គឺជាអ្នកចាំទីល្អបំផុតនៅក្នុង Premier League ក្នុងចំណោមកីឡាករចាំទីល្អៗចំនួន ១០ រូបផ្សេងទៀត..។ បន្ទាប់ពីចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ២០១៨ លោក Jurgen Klopp បានចុះហត្ថលេខានាំយក Alisson មកពហុកីឡដ្ឋានInfield ដើម្បីជួយក្លឹបឆ្ពោះទៅរកជោគជ័យហើយទីបំផុតគាត់ធ្វើបានយ៉ាងពិតប្រាកដមែនដោយឈ្នះ Champions League ក្នុងឆ្នាំ ២០១៩ និង Premier League នៅឆ្នាំ ២០២០..

Alisson បានផ្តល់នូវវត្តមានដ៏ស្ងប់ស្ងាត់នៅពហុកីឡដ្ឋាន Anfield ហើយបានពង្រឹងជំហររបស់គាត់មិនត្រឹមតែជាអ្នកចាំទីល្អបំផុតនៅក្នុង Premier League ប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏ត្រូវបានគេចាត់ទុកថាជាកីឡាករចាំទីល្អបំផុតនៅក្នុងពិភពបាល់ទាត់ផងដែរ..។

ក្នុងរដូវកាល Premier League ២០២៣-២៤ គាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយ Liverpool អោយឈ្នះពានអង់គ្លេសLeagueCup  ក្រោយពីយកឈ្នះChelsea ដោយលទ្ធផល១-០ហើយអីឡូវនេះកំពុងជួយLiverpool ឈរកំពូលតារាងផងដែរ។ កំណតយ់ត្រារបស់ Alissonគឺ សង្គ្រោះបាល់បាន៥៨ដង រក្សាមិនអោយបាល់ចូលទីបាន៧ដង (Clean Sheets)និងបញ្ជូនបាល់អោយមិត្តរួមក្រុមក្នុងមួយប្រកួតបាន៣៧,៤១ភាគរយ។

ចំណែកឯកីឡាករចាំទីចំណាត់ថ្នាក់ទី២បានទៅលើកីឡាករ Ederson (Manchester City) លេខ៣ កីឡាករ Guglielmo Vicario (Tottenham) លេខ៤ កីឡាករ Emiliano Martinez (Aston Villa ) លេខ៥ កីឡាករ David Raya (Arsenal) លេខ៦ កីឡាករ Andre Onana (Manchester United) លេខ៧ កីឡាករ Nick Pope (Newcastle ) លេខ៨ កីឡាករ Jose Sa (Wolves) លេខ៩ កីឡាករ Bernd Leno (Fulham) និងលេខ១០ កីឡាករ Jordan Pickford (Everton)

គួររំឮកថាដើម្បីវាយតម្លៃកីឡាករចាំទីល្អបំផុតគេត្រូវផ្អែកទៅលើលក្ខខណ្ឌ ធំៗចំនួន៤គឺៈ

-Clean Sheets - ចំនួនរក្សាគ្រាប់បាល់មិនអោយចូលទី (Clean Sheets)  គឺជាសូចនាករដ៏រឹងមាំនៃការវាយតម្លៃប៉ុន្តែ​វា​ជា​ការ​សំខាន់​ក្នុង​ការ​ចងចាំ​ថា​ក្រុម​មួយ​ចំនួន​មាន​ប្រព័ន្ធការពារ​ខ្លាំង​ជាង​ក្រុម​ផ្សេង​ទៀត។

២-សារៈសំខាន់ចំពោះក្លឹប

 ប្រសិនបើពួកគេធ្វើការសង្គ្រោះបាល់លំដាប់ថ្នាក់ពិភពលោក និងជួយក្រុមរបស់ពួកគេជារៀងរាល់នាទី ពួកគេនឹងជាប់ចំណាត់ថ្នាក់ខ្ពស់ ទោះបីជាពួកគេមិនមែនមកពីក្លឹបល្អបំផុតក៏ដោយ។

៣-ការចូលរួមចំណែក

ការចូលរួមចំណែកគឺជាផ្នែកនៃបាល់ទាត់សម័យទំនើប អ្នកចាំទីត្រូវតែមានសមត្ថភាពចាប់ផ្តើមការវាយប្រហារដោយភាពជាក់លាក់ដោយការបញ្ជូនបាល់ចូលទៅក្នុងតំបន់គ្រោះថ្នាក់។

៤-ការបញ្ឈប់ការស៊ុតបាល់ក្នុងនាមជាអ្នកចាំទី ពួកគេត្រូវតែមានសមត្ថភាពក្នុងការសង្គ្រោះបាល់អោយបានល្អជាប្រចាំ ជាពិសេសនៅក្នុងលីកដែលខ្លាំងបំផុតក្នុងពិភពលោក៕

ប្រភព៖ Givemesport.com