ប្រធានក្លិប Barcelona ទៅ Madrid ដើម្បីឈ្នះ

Apr 20, 2024 - 16:51
 3
ចែករំលែកទៅកាន់

ប្រធានក្លិប Barcelona លោក Joan Laporta មានទំនុកចិត្តថាក្រុមរបស់លោកនឹងប្រែក្លាយការបរាជ័យជាមួយក្រុម PSG ក្នុងការប្រកួតUEFA Champion League ទៅជាជ័យជម្នះលើក្រុមReal Madrid សម្រាប់ការប្រកួត El Clasico នារាត្រីថ្ងៃអាទិត្យនេះ។ លោក Laporta បានប្រាប់អ្នកគាំទ្រវ័យក្មេងម្នាក់ថាយើងនឹងឆ្លងកាត់ការខកចិត្តចំពោះការចាញ់ PSG ប៉ុន្តែយើងនឹងទៅ Madrid ដើម្បីឈ្នះ។ លោកបន្ថែមថាខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​មិន​ល្អ (យើង​មិន​អាច​យក​ឈ្នះ PSG។ យើង​មាន​សង្ឃឹម​ច្រើន តែយើងធ្វើវាមិនបាន)។ ឥឡូវ​ដល់​ពេល​ត្រូវ​ឆ្លង​ផុត​ការ​ខក​ចិត្ត​នេះ​ហើយ។

Barcelona ត្រូវប៉ះ Real Madrid ក្នុងការប្រកួតដែលប្រហែលជានឹងសម្រេចថាអ្នកណាឈ្នះពាននៅ La Liga នៅរដូវកាលនេះ។ Barca មាន ពិន្ទុតាមពីក្រោយ Madrid ក្នុងការប្រជែងដណ្តើមពាន La Liga នៅរដូវកាលនេះ។ ក្រុម Real Madrid កំពុងតែមានទំនុកចិត្តយ៉ាងខ្លាំង បន្ទាប់ពីទទួលបានជ័យជំនះដោយការស៊ុតបាល់ប៉េណាល់ទីដ៏គួរឱ្យភ្ញាក់ផ្អើលជាមួយនឹងក្រុមម្ចាស់ជើងឯក Manchester City ជើងទី វគ្គ ៨ ក្រុមចុងក្រោយ របស់ពួកគេ៕