ធ្ងន់ករហើយ! ខ្សែការពារដ៏សំខាន់ Man Utd ពីរនាក់ត្រូវអវត្តមានពីទីលាន ១ ខែ ដោយសាររបួស

Apr 3, 2024 - 21:58
 9
ចែករំលែកទៅកាន់

ខ្សែការពារដ៏សំខាន់ ២ នាក់របស់ក្លិបបិសាចក្រហម Manchester United គឺ Lisandro Martinez និង Victor Lindelof នឹងត្រូវអវត្តមានយ៉ាងហោចណាស់មួយខែ ដោយសាររបួស។  Martinez បាន​រង​របួស​កំភួនជើង​ក្នុង​ការ​ហ្វឹកហាត់ ខណៈដែល Lindelof របួសសរសៃពួរក្នុងការប្រកួតទល់នឹង Brentford កាលពីចុងសប្តាហ៍មុន។ ស្របពេលក្រុមរបស់ Erik ten Hag ក៏អវត្តមានខ្សែការពារ Luke Shaw និង Tyrell Malacia ផងដែរ ដោយសាររបួស។

Martinez និង Lindelof ត្រូវបានគេរំពឹងថានឹងត្រលប់មកវិញនៅរដូវកាលនេះ ប៉ុន្តែការអវត្តមានរយៈពេលមួយខែ នឹងធ្វើឱ្យពួកគេខកខាន ៥ ប្រកួតនៅ Premier League និង FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលត្រូវប៉ះគ្នាជាមួយក្រុម Coventry។ United បច្ចុប្បន្នកំពុងឈរនៅលេខរៀង ៦ ក្នុងតារាងលីគកំពូលអង់គ្លេស Premier League ដោយប្រដេញតាមពីក្រោមក្រុមលេខ ៤ គឺ Aston Villa ចំនួន ១១ ពិន្ទុ..៕

ប្រភព៖ BBC