Rudiger ពាក់នាឡិកាថ្លៃជាងពាន UCL រហូតដល់ ៣០ដង

Jun 6, 2024 - 23:03
 50
ចែករំលែកទៅកាន់

កីឡាករ Antonio Rudiger បានអបអរការឈ្នះពាន UEFA Champions League ជាមួយក្លិប Real Madrid បន្ទាប់ពីយកឈ្នះDortmund ដោយលទ្ធផល ២-០ កាលពីសប្តាហ៍មុន ដោយបានសម្ងែងនាឡិកាតម្លៃ ១,៧លានដុល្លារថ្លៃជាងពានរង្វាន់ Champions League ៣០ដង។

យោងតាមប្រភពពីសារព័ត៌មានអាល្លឺម៉ង់ Bild អះអាងថាពានរង្វាន់ Champions League ឆ្នាំនេះមានតម្លៃប៉ាន់ស្មានត្រឹមតែជាង ៥០០០០ដុល្លារ។ Rudiger វ័យ៣១ ឆ្នាំដែលពីមុនបានឈ្នះពាន Champions League ជាមួយ Chelsea ក្នុងឆ្នាំ២០២១បានដើរតួយ៉ាងសំខាន់នៅក្នុងប្រព័ន្ធការពាររបស់ Los Blancos

យោងតាមក្រុមហ៊ុន Insaneluxurylife បានអោយដឹងថានាឡិការ Patek Philippe Nautilus 5711/1A-018 ដែលសហការជាមួយក្រុមហ៊ុន Tiffany & Co. មានចំនួនត្រឹមតែ១៧០គ្រឿងហើយតម្លៃដំបូងលក់ត្រឹមតែជាង៥ម៉ឺនដុល្លារប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែវាកម្រមាននៅលើទីផ្សារធ្វើអោយតម្លៃរបស់វាហក់ឡើងដល់ ១,៧ លានដុល្លារ៕

ប្រភព៖ The Sun