Bellingham មានតម្លៃខ្លួនថ្លៃបំផុតលើពិភព

May 30, 2024 - 21:05
 28
ចែករំលែកទៅកាន់

យោងតាមការចេញផ្សាយរបស់កាសែតអង់គ្លេស The Sun កាលពីព្រហស្បតិ៍ទី ៣០ ឧសភា ២០២៤ បានអោយដឹងថាខ្សែប្រយុទ្ធ Jude Bellingham ដែលជាគ្រាប់ពេជ្ររបស់អង់គ្លេសមានតម្លៃខ្លួនថ្លៃបំផុតលើពិភព។ ខ្សែប្រយុទ្ធវ័យក្មេងដែលត្រូវធ្វើដំណើរជាមួយក្លឹប Real Madrid ទៅប្រកួតពានរង្វាន់UEFA Champions League វគ្គផ្តាច់ព្រ័ត្រតទល់ជាមួយក្លឹប Dortmund នៅពហុកីឡដ្ឋាន Wembley នារាត្រីថ្ងៃសៅរ៍នេះ មានតម្លៃខ្លួនរហូតទៅដល់ជាង៣០២លានដុល្លារ ។ ត្រឹមតែ១២ ខែបន្ទាប់ពីការផ្ទេរពី Dortmund ក្នុងតម្លៃជាង១១១លានដុល្លារ កាលពីរដូវក្តៅមុន ឥឡូវនេះ Bellingham មានតម្លៃស្ទើរតែគុណនឹង៣។នេះយោងតាមការស្រាវជ្រាវរបស់ CIES Football Observatory ដែលមានមូលដ្ឋាននៅប្រទេសស្វីស។

យោងតាមស្ថិតិ ពេលនេះ Bellingham មានតម្លៃ ជាង២៦លានដុល្លារខ្ពស់ជាង Haaland ដែលស្ថិតនៅលំដាប់ទី២ បើទោះជាកីឡាករសញ្ជាតិន័រវេសរូបនេះរកបាន ៩០គ្រាប់ក្នុងការបង្ហាញខ្លួនត្រឹមតែ៩៨ ប្រកួតសម្រាប់ Manchester City ក៏ដោយ។Haaland មានតម្លៃខ្លួនជាង២៧៥លានដុល្លារ។ ចំណែកឯកីឡាករដែលមានតម្លៃខ្លួនខ្ពស់គួរសម៨នាក់ផ្សេងទៀតរួមមានៈ

១-កីឡាករVinicius Junior (ក្លឹប Real Madrid )មានតម្លៃខ្លួនជាង២៦០លានដុល្លារ។

២-កីឡាករ Rodrygo Goes(ក្លឹប Real Madrid )មានតម្លៃខ្លួនជាង២៣៨ លានដុល្លារ។

៣-កីឡាករPhil Foden (ក្លឹប Man City )មានតម្លៃខ្លួនជាង២១៩ លានដុល្លារ។

៤-កីឡាករBukayo Saka (ក្លឹបArsenal)មានតម្លៃខ្លួនជាង២១០ លានដុល្លារ។

៥-កីឡាករJulian Alvarez (ក្លឹប Man City )មានតម្លៃខ្លួនជាង១៨១ លានដុល្លារ។

៦-កីឡាករLamine Yamal (ក្លឹបBarcelona )មានតម្លៃខ្លួនជាង១៥២ លានដុល្លារ។

៧-កីឡាករMartin Odegaard (ក្លឹបArsenal )មានតម្លៃខ្លួនជាង១៤៥ លានដុល្លារ។

៨-កីឡាករFlorian Wirtz  (ក្លឹបLeverkusen )មានតម្លៃខ្លួនជាង១៤៤ លានដុល្លារ៕