ក្រដាស់ជូតមាត់កុងត្រារបស់ Messi លក់បានជិត ១ លានដុល្លារ

May 23, 2024 - 20:34
May 24, 2024 - 23:07
 51
ចែករំលែកទៅកាន់

ក្រដាសជូតមាត់ពណ៌សសម្រាប់ប្រើប្រាស់នៅក្នុងភោជនីយដ្ឋានដែលគេយកមកប្រើសម្រាប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាង Lionel Messi ដែលជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតរបស់ពិភពលោក និងក្លឹប FC Barcelona បានលក់ដេញថ្លៃរួចហើយតាមអ៊ីនធឺណិតដោយក្រុមហ៊ុន Bonhams កាលពីថ្ងៃសុក្រដោយទទួលបានប្រាក់ ៩៦៨ ៦០០ដុល្លារ (ជិត១លានដុល្លារ)

ក្រដាស់នេះត្រូវបានចុះហត្ថលេខាដោយប៊ិចពណ៌ខៀវកាលពី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០០ ដែលមានហត្ថលេខារបស់លោក Gaggioli និងភ្នាក់ងារម្នាក់ទៀតគឺលោក Josep Maria Minguella ជាមួយនឹង ប្រធានផ្នែកកីឡារបស់ Barcelona នៅពេលនោះគឺ Carles Rexach ។ក្រដាស់នេះមានជាតិក្រមួនភ្លឺរលោងស្តង់ដារអេស្ប៉ាញមានទំហំ ១៦,x ១៦,៦សង់ទ្ទីម៉ែត្រ ហើយត្រូវបានដាក់កម្រាល និងស៊ុម។ ការលក់ដេញថ្លៃក្រដាសជូតមាត់នេះបានចាប់ផ្តើមពីតម្លៃប្រហែល៣៨១០០០ដុល្លារ)

លោក Ian Ehling ប្រធានផ្នែកសៀវភៅ និងសាត្រាស្លឹករឹតនៅ Bonhams New York បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយពថាវាជាក្រដាសជូតមាត់ក៏ពិតមែន ប៉ុន្តែវាជាក្រដាស់ដ៏ល្បីល្បាញដែលចាប់ផ្តើមអាជីពរបស់ Lionel Messi វាបានផ្លាស់ប្តូរជីវិតរបស់ Messi និងជាឧបករណ៍មួយក្នុងការផ្តល់ពេលវេលាដ៏រុងរឿងបំផុតនៃកីឡាបាល់ទាត់ដល់អ្នកគាំទ្ររាប់ពាន់លាននាក់នៅជុំវិញពិភពលោក៕