មិនធម្មតាមែន! Atalanta លើកពានហើយ បញ្ចប់កំណត់ត្រារបស់ Leverkusen ថែមទៀត

May 23, 2024 - 18:16
 2
ចែករំលែកទៅកាន់

ក្រុម Atalanta បានបញ្ចប់កំណត់ត្រាមិនដែលចាញ់របស់ Bayer Leverkusen ចំនួន ៥១ ប្រកួត ហើយលើកពាន Europa League ជាលើកដំបូងក្នុងរយៈពេលជាង ៦១ ឆ្នាំ  បន្ទាប់ពីពួកគេយកឈ្នះលើក្រុមរបស់លោក Xabi Alonso ដោយបញ្ចប់លទ្ធផល ៣-០ ខណៈដែលកីទ្បាករ Lookman រកបាន ៣ គ្រាប់ម្នាក់ឯងក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រខាងលើនេ។ នេះជាការបរា័យលើកដំបូងរបស់ក្រុម Bayer Leverkusen ដឹកនាំដោយលោក Xabi Alonso ចំនួន ៥២ ប្រកួត ខណៈដែលក្រុម Germany នេះគឺជាក្រុមទី ៤ នៅលើពិភពលោកដែលប្រកួតមិនដែលចាញ់សោះពេញ ១ រដូវកាល។

យ៉ាងណា ក្រុមរបស់លោក Xabi Alonso នៅសល់ភារកិច្ចដ៏សំខាន់ ១ ទៀត គឺពាន (Germany Cup) DFB-Pokal ដែលត្រូវប៉ះគ្នាជាមួយនឹងក្រុម FC Kaiserslautern នាវគ្គផ្តាច់ព្រ័ត្រ ថ្ងៃទី២៥ ខែឩសភា ឆ្នាំ២០២៤ ខាងមុខនេះ នៅឯកីទ្បដ្ឋាន Olympiastadion។  ជ័យជម្នះរបស់ Atalanta ក៏បានធ្វើឱ្យក្លិបមកពីប្រទេសអ៊ីតាលី ៦ មានកៅអីលេងក្នុងក្របខណ្ឌ UEFA Champions League នារដូវកាលក្រោយ ហើយក្លិប Roma ជាក្រុមទី ៦ ដែលត្រូវលេងក្នុងពានរង្វាន់ខាងលើនេះ៕