តើពិធីបើកការប្រកួត UCL វគ្គផ្តាច់ព្រ័ត្រណាល្អជាងគេបំផុត?

May 20, 2024 - 20:41
 24
ចែករំលែកទៅកាន់

យោងតាមគេហទំព័រ Givemesport.com ចេញផ្សាយកាលពីថ្ងៃ​បានឱ្យដឹងថា ក្នុងចំណោមពិធីបើកការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League កន្លងមកមា​នតែពិធីបើកការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ២០០៩ នៅទីក្រុងរ៉ូមប្រទេសអ៊ីតាលីរវាងក្លឹបអ្នកមានបុណ្យ Barcelonaនិងបិសាចក្រហម Manchester United ប៉ុណ្ណោះដែលត្រូវបានគេចាត់ទុកថាជាការរៀបដ៏ល្អឥតខ្ចោះ។

ក្រៅពីវត្តមានតារាឆ្នើមនៅលើទីលានប្រកួតវគ្គផ្តាច់ព្រ័ត្រដំបូងរវាង Cristiano Ronaldo និង Lionel Messi ពិធីបើកការប្រកួតត្រូវបានគេរៀបបានយ៉ាងល្អដូចជា អ្នកសំដែងរបស់សិល្បករ-ការិនីនិងអ្នកចូលរួមការរំជួលអារម្មណ៍និងគុណភាពនៃការបង្ហាញក៏ត្រូវបានគេកត់ត្រាចូលនៅក្នុងសៀវភៅប្រវត្តិសាស្ត្រផងដែរ។នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រនេះដែរក្លឹប Barcelonaបានយកឈ្នះ Manchester United ដោយលទ្ធផល២-០។

ចំណែកពីធីបើកល្អចំណាត់ថ្នាក់លេខ២បានទៅលើការប្រកួតរវាងក្លឹប Dortmund និង Bayern កាលពីឆ្នាំ ២០១៣ នៅទីក្រុងឡុងដ៍និងចំណាត់ថ្នាក់លេខ៣បានទៅលើការប្រកួតរវាងក្លឹបBayern និង​Inter ឆ្នាំ ២០១០៕

សូមទស្សនាវីដេអូរខាងក្រោម៖