តើនណាជាគ្រូបង្វឹកក្មេងបំផុតក្នុងប្រវត្តិសាស្ត្រ Premier League?

May 8, 2024 - 21:01
 81
ចែករំលែកទៅកាន់

ការទទួលបានការងារជាគ្រូបង្វឹកនៅក្នុងក្របខណ្ឌកំពូលអង់គ្លេស Premier League វាមិនមែនជាការងារងាយស្រួលនោះទេ។ បទពិសោធន៍និងភាពចាស់ទុំគឺជាអាទិភាពចម្បងនៅក្នុងលក្ខខ័ណ្ឌសម្រាប់តំណែងកៅអីគ្រូបង្វឹក។ អាយុជាមធ្យមសម្រាប់គ្រូបង្វឹកនៅ Premier League ក្នុងឆ្នាំ១៩៩២ គឺ ៤៥ឆ្នាំ។ បីទសវត្សរ៍ក្រោយមក តួលេខនោះបានកើនឡើងដល់ជិត៥០ ប៉ុន្តែឆ្នាំ២០២១ព្រលឹងអច្ឆរិយមួយបានផុសឡើងអ្នកចាត់ការវ័យក្មេងបំផុតនៅលីគកំពូលដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអង់គ្លេស។ យោងតាមគេហទំព័រ Givemesport បានអោយដឹងថាលោក Ryan Mason បច្ចុប្បន្នជាជំនួយការក្លិប Tottenham បានក្លាយជាអ្នកចាត់ការវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រ Premier League នៅពេលដែលលោកចូលដឹកនាំ Tottenham ក្នុងឆ្នាំ ២០២១ ក្នុងឋានៈជាគ្រូបង្វឹកស្តីទី។

លោកបានមកអង្គុយកៅអីគ្រូបង្វឹកក្នុងវ័យ២៩ឆ្នាំ ៣១២ថ្ងៃ បន្ទាប់ពីប្រធានក្លឹប Spurs លោក Daniel Levy បានធ្វើការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលមួយក្នុងការបណ្តេញលោក Jose Mourinho ប្រាំមួយថ្ងៃមុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Carabao Cup ទល់នឹង Manchester City ។លោកបានផ្តល់ឱកាសឱ្យ Mason ដើម្បីដឹកនាំបិទបញ្ចប់រដូវកាលនេះ។ គ្រូបង្វឹកដ៏ក្មេងខ្ចីរូបនេះមិនអាចដឹកនាំក្រុម Tottenham ឈ្នះពានរង្វាន់ដ៏កម្រមួយក្នុងអំឡុងពេលដ៏ខ្លីរបស់គាត់បានទេ ប៉ុន្តែគាត់បានឈ្នះបួនប្រកួតក្នុងចំណោមប្រាំមួយប្រកួតក្នុងក្របខ័ណ្ឌ Premier League ៕