ខ្សែភាពយន្តឯកសារបង្ហាញយុទ្ធសាស្ត្ររបស់ Guardiola វគ្គផ្តាច់ព្រ័ត្រ UCL 

Apr 3, 2024 - 00:48
 14
ចែករំលែកទៅកាន់

លោក Pep Guardiola បានសារភាពថាការមិនសូវឆេវឆាវជាមួយកីឡាកររបស់គាត់ គឺជារឿងសំខាន់ចំពោះភាពជោគជ័យ នៃការទទួលបានពានរង្វាន់៣របស់ Manchester City បន្ទាប់ពីមានរឿងខុសឆ្គងក្នុងអំឡុងពេលប្រកួតចាញ់ Chelsea វគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ ២០២១..។

នៅក្នុងភាពយន្តឯកសារផលិតដោយក្លឹបដែលបានចាក់បញ្ចាំងដោយ Netflix កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤  បានបង្ហាញពីសារដ៏សំខាន់ដែលលោក Guardiola បានផ្តល់ដល់កីឡាកររបស់គាត់នៅពាក់កណ្តាលតង់ក្នុងអំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រនៅក្នុងទីក្រុង Istanbul ជាមួយក្រុម Inter Milanនៅពេលដែលស្ថានការណ៍ស្មុគស្មាញមិនអាចរកគ្រាប់បាល់បាន។

លោក Guardiola ត្រូវបានគេមើលឃើញថាកំពុងព្យាយាមដោះស្រាយការភ័យខ្លាចរបស់កីឡាកររបស់គាត់ ដោយធានាថាពួកគេអាចធ្វើបានប្រសើរឡើងក្នុងតង់ទីពីរ មុនពេលបន្តឈ្នះ - ស៊ុតបញ្ចូលទីដោយកីឡាករ Rodri នៅនាទីទី ៦..។  លោកប្រាប់ពួកគេថា៖ អ្នកជាកីឡាករពិសេស លេងវគ្គផ្តាច់ព្រ័ត្រ Champions League អ្វីដែលអ្នកមានអារម្មណ៍គឺធម្មតា ប៉ុន្តែយើងមិនបោះបង់ចោលទេ ត្រូវតែទៅមុខ នោះហើយជាមូលហេតុដែលយើងឡើងមកដល់ទីនេះ។ យើងកែសម្រួលរឿងមួយ ឬពីរ ហើយយើងនឹងមានប្រសិទ្ធភាពជាង។សូមរក្សាភាពស្ងប់ស្ងាត់, បន្តទៅ មុខ យើងនឹងរកបានជ័យជម្នះ។

សម្រាប់លោក Guardiola ដែលនិយាយនៅក្នុងភាពយន្តឯកសារដែលមានឈ្មោះថាTogether Treble Winnersគឺផ្ទុយស្រឡះពីពីរឆ្នាំមុននៅទីក្រុង Porto ពេលដែលក្រុមរបស់លោកប្រកួតចាញ់ Chelsea ១-០។នៅពេលនោះពួកគេទើបតែរងសម្ពាធដោយគ្រាប់បាល់របស់ក្លឹប Chelsea ស៊ុតបញ្ចូលទីដោយកីឡាករ Kai Havertz  នៅនាទីទី៤២ នៅពេលដែលកីឡាករត្រឡប់ទៅបន្ទប់ផ្លាស់សំលៀកបំពាក់ ហើយអតីតគ្រូបង្វឹកក្លឹប Barcelona និង Bayern Munich ជឿជាក់ថាគាត់បានបញ្ជូនសារទៅអោយកីឡាករនៅពេលព្យាយាមលើកទឹកចិត្តដល់ពួកគេនៅយប់នោះ។

លោក Guardiola បាននិយាយថា៖ ពិតណាស់ អារម្មណ៍គឺសំខាន់ណាស់ក្នុងវគ្គផ្តាច់ព្រ័ត្រ។ អ្នកត្រូវតែមានបុគ្គលិកលក្ខណៈនិងអត្តចរិកខ្លាំង របៀបដែលអ្នកសម្រុកក្នុងពាក់កណ្តាលម៉ោង របៀបដែលអ្នកយកឈ្នះ ប្រសិនបើវាបានកើតឡើងនៅតង់ទីមួយ នោះយើងត្រូវសម្រុកក្នុងតង់ទី២។ លោកបន្តថា៖ កីឡាករគឺជាមនុស្ស ពួកគេមានបំណងប្រាថ្នាចង់ធ្វើបានល្អ ដើម្បីសម្រេចវា ឈ្នះវា លើកវា… ខ្ញុំចាំបានថា ការប្រកួតចុងក្រោយទល់នឹង Chelsea នៅពាក់កណ្តាលតង់ ខ្ញុំកាន់តែមានភាពឆេវឆាវជាមួយកីឡាករមួយចំនួនហើយវាមិនដំណើរការទេ។នៅក្នុងវគ្គផ្តាច់ព្រ័ត្រ មិនមានកីឡាករណាម្នាក់ដែលមិនចង់ឈ្នះនិងធ្វើវាបានល្អនោះទេ៕