ស្ថានភាពរបួស Faisal Halim កាន់តែអាក្រក់ខ្លាំង ខណៈដែលរូបគេត្រូវវះកាត់យ៉ាងហោចណាស់ពីរដងទៀត

May 7, 2024 - 13:47
May 7, 2024 - 17:19
 25
ចែករំលែកទៅកាន់

បន្ទាប់ពីទទួលការវះកាត់លើកដំបូងកាលពីយប់មិញ កីទ្បាករ Faisal Halim ត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថារូបគេ​រលាក​ទឹកអាស៊ីតកម្រិត​ទី ៤ ។  ជាកាពិតណាស់! ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិម៉ាឡេស៊ី Faisal Halim ត្រូវជនមិនស្គាល់មុខបានធ្វើការវាយប្រហារ ដោយជះទឹកអាស៊ីតដាក់ កាលពីថ្ងៃអាទិត្យទី០៥ នៅក្នុងផ្សារទំនើប ដែលធ្វើឱ្យរូបគេរងរបួសត្រង់ក្បាល និងដងខ្លួនទាំងស្រុង។

បញ្ហាខាងលើនេះ ធ្វើឱ្យអនុប្រធានសមាគមនបាល់ទាត់ Selangor FC លោក Datuk Seri Shahril Mokhtar មានការព្រួយបារម្ភយ៉ាងខ្លាំងលើស្ថានភាពរបួស  Faisal Halim ខណៈដែលលោកក៏បានបញ្ជាក់ថា Faisal Halim នឹងត្រូវធ្វើការវះកាត់យ៉ាងហោចណាស់ ២ ដងទៀត បន្ទាប់ពីវះកាត់លើកដំបូងកាលពីយប់មិញ។ ក្រៅពី Faisal Halim ក៏មានកីទ្បាករម្នាក់ទៀតគឺ Akhyar Rashid របស់ក្លិប Terengganu FC ត្រូវបានវាយប្រហារ បន្ទាប់ពីចេញពីក្នុងទ្បានរបស់រូបគេ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន៕