Zidane ជ្រើសរើសយក Real បដិសេធសំណើ Bayern

May 7, 2024 - 20:52
 117
ចែករំលែកទៅកាន់

ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មាន Sky Sports Germany ដែលបានសួរ ថាតើក្រុមណានឹងឈ្នះរវាង Real Madrid និង Bayern សម្រាប់ការប្រកួត UEFA Champion League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ ដើមសប្តាហ៍នេះ កីឡាករសញ្ជាតិបារាំងលោក Zidane ដែលកំពុងទស្សនាការប្រកួតប្រណាំងរថយន្ត F1 Grand Prix នៅទីក្រុង Miamiបានឆ្លើយថា សម្រាប់ខ្ញុំ ខ្ញុំជ្រើសរើសយក Madrid ប៉ុន្តែសុំបញ្ជាក់ថាវាជាការប្រកួតដ៏លំបាកមួយ។

ការព្យាករណ៍នេះបន្ទាប់ពីជើងទី១ Bayern លេងបានត្រឹមតែស្មើ២-២ក្នុងទឹកដីរបស់ខ្លួន ដូច្នេះការទៅប្រកួតក្នុងទឹកដីReal Madridនៅរាត្រីថ្ងៃពុធនេះអាចនឹងមានបញ្ហា។ រឿងដាច់ដោយឡែកមួយទៀត លោកក៏បានបដិសេធជាផ្លូវនូវព័ត៌មានដែលបានផ្សព្វផ្សាយថាលោកនឹងទៅដឹកនាំក្លិប Bayern រដូវកាលក្រោយ។

Bayern បានប្រកាសកាលពីដើមឆ្នាំថា គ្រូបង្វឹក Thomas Tuchel នឹងចាកចេញនៅរដូវក្តៅនេះ ខណៈដែលពួកគេកំពុងសម្លឹងស្វែងរកគ្រូបង្វឹកថ្មីមកជំនួស។ កាលពីពេលថ្មីៗនេះលោក Zidane ត្រូវបានផ្សារភ្ជាប់ជាមួយនឹងកៅអីទំនេររបស់ក្រុម Bavarians តែទោះជាយ៉ាងណាក៏ដោយ ខ្សែបម្រើសញ្ជាតិបារាំងដ៏ល្បីរូបនេះបានបដិសេធយ៉ាងច្បាស់លាស់ពីការងារនេះជាសាធារណៈ៕