ក្លិបណារកចំណូលបានច្រើនជាងគេពីក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់?

May 6, 2024 - 20:48
May 6, 2024 - 21:31
 7
ចែករំលែកទៅកាន់

យោងតាម Football Benchmark បានឱ្យដឹងថាក្លិបសេ្តច- Real Madrid រកចំណូលបានច្រើនជាងគេបំផុតក្នុងចំណោមក្លឹបផ្សេងៗទៀតពីក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់ ជាមួយនឹងទឹកប្រាក់ជាង២០៤លានដុល្លារ។Real Madrid ទទួលបានទឹកប្រាក់ប្រចាំឆ្នាំជាង ១២៩ លានដុល្លារពីក្រុមហ៊ុនផលិតសម្ភារៈកីឡា Adidas និង ៧៥លានដុល្លារទៀតពីអ្នកឧបត្ថម្ភអាវរបស់ក្រុមហ៊ុន Emirates ។ ក្លិប Real Madrid ក៏រកចំណូលបានយ៉ាងច្រើនពីការលក់អាវនៅហាងផ្លូវការរបស់ពួកគេក្នុងទីក្រុង Madrid

Barcelona គឺជាក្លិបតែមួយគត់ដែលទទួលបានប្រាក់ចំណូលពីក្រុមហ៊ុនឧបត្ថម្ភសម្លៀកបំពាក់ប្រកៀកប្រកិតជាមួយក្លិប Real Madrid ជាមួយនឹងតម្លៃជាង១៨៨ លានដុល្លារ។ Catalans ទទួលបាន ១១៣លានដុល្លារពីក្រុមហ៊ុនផលិតអាវ Nike និង៧៥ លានដុល្លារផ្សេងទៀតពីអ្នកឧបត្ថម្ភ Spotify ចំណែកឯក្លឹប PSGឈរចំណាត់ថ្នាក់លេខ៣ទទួលបាន១៦១លានដុល្លារ ក្លិប Arsenal ទទួលបាន ១៥៧ លានដុល្លារ និង Manchester United ទទួលបាន ១៥៤ លានដុល្លារឈរចំណាត់ថ្នាក់កំពូលតារាងទាំង ៥..៕

ប្រភព៖ Tribuna