ប្រទេសណាមានក្លិបបាល់ទាត់ចុះបញ្ជីផ្លូវការច្រើនជាងគេ?

May 4, 2024 - 17:32
 160
ចែករំលែកទៅកាន់

បើយើងនិយាយពីភាពល្បីល្បាញរបស់បាល់ទាត់យើងច្បាស់ជានឹកឃើញមុនដល់ប្រទេសអង់គ្លេស ប្រេស៊ីល អាល្លឺម៉ង់ អេស្ប៉ាញ បារាំង ឬអ៊ីតាលីជាដើម ប៉ុន្តែមិនមែនមានន័យថា ប្រទេសទាំងនោះមានក្លិបបាល់ទាត់ច្រើននោះទេ។ យោងតាមគេហទំព័រ mapofworld.com បានឱ្យដឹងថា ប្រទេសដែលមានក្លឹបបាល់ទាត់ច្រើនជាងគេគឺប្រទេសអាហ្វ្រិកខាងត្បូង។ការគណនានេះគឺសំដៅទៅលើប្រទេសដែលបានចុះឈ្មោះក្លឹបបាល់ទាត់ជាមួយ FIFA តាមរយៈសមាគមបាល់ទាត់ជាតិផ្សេងៗរបស់ពួកគេ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះប្រទេសទាំង១០ដែលមានក្លិបបាល់ទាត់ច្រើនជាងគេលើពិភពលោក។

១-ប្រទេសអាហ្វ្រិកខាងត្បូងមានក្លិបបាល់ទាត់ចំនួន ៥១៩៤៤។

២-ប្រទេសរុស្សីមានក្លិបបាល់ទាត់ចំនួន៤៣៧០០។

៣-ប្រទេសអង់គ្លេសមានក្លិបបាល់ទាត់ចំនួន៤២០០០។

៤-ប្រទេសអាល្លឺម៉ងមានក្លិបបាល់ទាត់ចំនួន២៦៧៦០។

៥-ប្រទេសបារាំងមានក្លិបបាល់ទាត់ចំនួន២១៦២៩។

៦-ប្រទេសអ៊ីតាលីមានក្លិបបាល់ទាត់ចំនួន២០៩៦១។

៧-ប្រទេសអ៊ូសបេគីស្ថានមានក្លិបបាល់ទាត់ចំនួន ១៥០០០។

៨-ប្រទេសជប៉ុនមានក្លិបបាល់ទាត់ចំនួន១៣០៤៧។

៩-ប្រទេសអាហ្វ្រិកខាងត្បូងមានក្លិបបាល់ទាត់ចំនួន១២៩៨៧។

១០-ប្រទេសអេស្ប៉ាញមានក្លិបបាល់ទាត់ចំនួន១០២៤០៕