អារ៉ាប៊ីសាអូឌីតគ្រោងចំណាយ ២,៥ ពាន់លានដុល្លារទិញកីឡាករពីអឺរ៉ុប

May 1, 2024 - 22:29
May 1, 2024 - 22:56
 5
ចែករំលែកទៅកាន់

ក្លិបបាល់ទាត់របស់លីគកំពូលអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League កំពុងត្រៀមជះលុយជាង ២,៥ ពាន់លានដុល្លារ ដើម្បីធ្វើឱ្យភ្ញាក់ផ្អើលពិភពបាល់ទាត់ ជាមួយនឹងការចុះហត្ថលេខាលើកីឡាករល្អបំផុតមួយចំនួនពីក្លិបធំៗនៅអឺរ៉ុបក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ២០២៤។

យោងតាមលោក Ben Jacobs របស់ CBS Sports បានឱ្យដឹងថា ក្លិបអារ៉ាប៊ីសាអូឌីតកំពុងស្វែងរកការចុះហត្ថលេខាកីឡាករឆ្នើមៗចំនួន ៥-៦ បន្ថែមទៀតនៅក្នុងទីផ្សាររដូវក្តៅជាមួយនឹងគម្រោងបែងចែកថវិកាចំនួន២,៥ ពាន់លានដុល្លារ សម្រាប់ការចំណាយរបស់ពួកគេនិងមានការជួយជ្រមជ្រែងពីរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតផងដែរ។

នៅក្នុងគម្រោងនេះដែរ កីឡាករ Kevin de Bruyne គឺជាគោលដៅផ្ទេរដ៏សំខាន់សម្រាប់ក្លឹបធំៗមួយចំនួនរបស់អារ៉ាប៊ីសាអូឌីត ទោះបីជាអារម្មណ៍របស់គាត់ចង់បន្តនៅជាមួយ Man City ក៏ដោយ។ ក្លិបអារ៉ាប៊ីសាអូឌីតមួយចំនួនគ្រោងនឹងឱ្យតម្លៃខ្លួនកីឡាកររូបនេះជាង ១២៥លានដុល្លារ ជាមួយនឹងប្រាក់រង្វាន់ដ៏ច្រើនលើសលប់ដើម្បីល្បួងខ្សែបម្រើបែលហ្ស៊ិកឱ្យចាកចេញពី Manchester City De Bruyne គឺជាកីឡាករដ៏ល្អបំផុតមួយរបស់ទ្វីបអឺរ៉ុប ដែលរហូតមកដល់ពេលនេះគេបានស៊ុតបញ្ចូលទី ៦ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន១៦ដងក្នុងការប្រកួតត្រឹមតែ ២១ ប្រកួតប៉ុណ្ណោះ៕

ប្រភព៖ Tribuna