Bellingham ឈរកំពូលតារាងកីឡាករថ្លៃបំផុតលើលោក

Apr 2, 2024 - 01:17
Apr 2, 2024 - 21:22
 11
ចែករំលែកទៅកាន់

យោងតាមគេហទំព័រ Tribuna  ដកស្រង់របាយការណ៍Transfermarket ចេញផ្សាយកាលពីថ្ងៃសុក្រទី ២៩ មីនា ២០២៤ បានបង្ហាញថាកីឡាករ Jude Bellingham ឈរនៅកំពូលតារាងក្នុងចំណោមកីឡាករថ្លៃបំផុតទាំង១០ក្នុងពិភពលោកជាមួយនឹងតម្លៃជាង២២៧លានដុល្លារ ។

របាយការណ៍ខាងលើបានបង្ហាញថា Jude Bellingham មានតម្លៃស្មើជាមួយខ្សែប្រយុទ្ធ  Erling Haaland និង Kylian Mbappe ឈរកំពូលតារាងទាំង ១០ ប៉ុន្តែផ្អែកលើអាយុ Mbappe ជាប់ចំណាត់ថ្នាក់លេខ ៣ ។ Vinicius Jr មានតម្លៃ ១៨៩លានដុល្លារនិង Bukayo Saka របស់ Arsenal ក្នុងតម្លៃ១៨៩ លានដុល្លារ បញ្ចប់ចំណាត់ថ្នាក់កំពូលទាំង៥ ។ តាម​ការ​សង្កេត​មានតែ​កីឡាករ​ La Liga ២​រូបប៉ុណ្ណោះ ជាប់​ក្នុង​បញ្ជី​កីឡាករ​ដែល​មាន​តម្លៃ​បំផុត​ទាំង ១០នោះ​ទេ៕