តើ​ក្លិប​ណា​​បានឡើង និងឈ្នះច្រើន​ជាង​គេនៅវគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ UCL?

Apr 18, 2024 - 23:29
 4
ចែករំលែកទៅកាន់

យោងតាមការចេញផ្សាយរបស់ UEFA.COM ចេញផ្សាយកាលពីថ្ងៃអង្គារទី១៦មេសា ២០២៤ បានឱ្យដឹងថា Real Madrid គឺជាក្លិបដែលឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រច្រើនជាងគេក្នុងចំណោមក្លិបបាល់ទាត់ទាំងអស់នៅអឺរ៉ុប..។ Real Madrid បានឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចំនួន១៧ដង(គិតទាំងរដូវកាល២០២៣-២៤) បន្ទាប់ពីទម្លាក់ម្ចាស់ជើងឯកមេឃខៀង Manchester City កាត់សេចក្តីដោយការទាត់បាល់ប៉េណាល់ទី ៤-៣..។

ចំណែកក្លិបបាល់ទាត់អាល្លឺម៉ង់ដែលមានវត្តមានក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររដូវកាលនេះដែរ បន្ទាប់ពីផ្តួលកាំភ្លើងធំ Arsenal ឈរលំដាប់លេខ២ មានចំនួន១៣ដង។ក្រៅពីនេះក្លិប Barcelona ឈរចំណាត់ថ្នាក់លេខ៣ មាន១២ដង​ Chelsea (៨ដង) ,Juventus (៧ដង),  Manchester United (៧ដង) និង Milan (៧ដង) ប៉ុន្តែពួកគេមិនមានវត្តមានវត្តមានក្នុងវគ្គនេះទៀតទេ..។  តើក្លិបណាឈ្នះពាន Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រច្រើនជាងគេ?

១- Real Madrid ឈ្នះ៨ដង

២- Juventus ឈ្នះ៦ដង

៣- Bayern ឈ្នះ៦ដង

៤-  Milanឈ្នះ៥ដង

៥- Barcelonaឈ្នះ៥ដង

៦- Liverpoolឈ្នះ៥ដង

៧-Manchester United ឈ្នះ៤ដង