ពូកែរកស៊ីមែន! Brighton ចំណេញប្រាក់ ១២២ លានផោន កាលពីរដូវកាលមុន

Apr 3, 2024 - 22:15
 17
ចែករំលែកទៅកាន់

ក្លិប Brighton បានប្រកាសពីប្រាក់ចំណេញខ្ពស់បំផុតចំនួន ១២២.៨ លានផោនក្នុងរដូវកាល ២០២២-២៣ ដែលជារដូវកាលជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រក្លិបនៅ Premier League..។  ប្រាក់ចំណេញ បន្ទាប់ពីពន្ធបានកើនឡើងជារៀងរាល់ឆ្នាំស្ទើរតែ ១០០ លានផោនពី ២៤.១ លានផោនជាមួយនឹងចំណូលកើនឡើង ១៧.២% ដល់កំណត់ត្រា ២០៤.៥ លានផោន។ 

Albion បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៦ ក្នុងក្របខ័ណ្ឌ English Premier League ក្នុងឆ្នាំ ២០២២-២៣ ហើយបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup និង បាននាំយកមកនូវតម្លៃផ្ទេរដ៏ច្រើនសម្រាប់កីឡាករសំខាន់ៗមួយចំនួនផងដែរ..៕

ប្រភព៖ BBC